ផ្លូវ​ជាតិ​លេខ​៤ចំណុច​ក្រុង​ច្បារមន​បិទ៧ម៉ោង អ្នក​ទៅ​កំពង់​សោម​ត្រូវ​ទៅតាម​ផ្លូវ​វាងនេះ​

  • 2019-11-28 01:39:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាល​ខេត្ត​កំពង់​ស្ពី​កាលពី​ល្ងាច​មិញ​បាន​ចេញ​សេចក្ដីជូន​ដំណឹង​មួយ​ដល់ប្រ​ជា​ពល​រដ្ឋ និង​សារធារណ​ជន​ដែល​ត្រូវ​ធ្វើដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៤ទៅ​កំពង់​សោម​ត្រូវ​វាង​តាម​ផ្លូវចំនួនពីរ​ដោយសារ​នៅ​ថ្ងៃព្រហស្បតិ៍នេះ​នឹង​មានការ​រៀបចំដំឡើង​និង​បំពាក់​ធ្នឹមស្ពានអាកាស​ថ្មើ​រជើង។

(រូបភាព៖ រដ្ឋបាល​ខេត្ត​កំពង់​ស្ពឺ)

ក្នុង​សេចក្ដីជូនដំណឹង​បញ្ជាក់ថា​ចាប់ពី​ម៉ោង​១០ព្រឹក ដល់​ម៉ោង​៥ល្ងាច​ថ្ងៃទី​២៨​ខែ​វិច្ឆិកា ឆ្នាំ២០១៩ នឹង​មានការ​ដំឡើង​ធ្នឹម​ស្ពាន​អាកាស​ថ្មើរជើង​ត្រង់ចំណុច​ចំណត​រថយន្ត​ផ្សារ​កំពង់​ស្អឺ​លើ​ផ្លូវជាតិ​លេខ​បួន ស្ថិត​ក្នុងសង្កាត់​រការធំ ក្រុង​ច្បារមន។

សម្រាប់​អ្នក​ធ្វើ​ដំណើរ​តាម​រថយន្ត​ប្រ​ភេទ​ទេសចរ​ណ៍​ទៅ​មក​​ភ្នំពេញ​-ក្រុង​ព្រះ​សីហនុ​ត្រូវបញ្ចៀស​ចរាចរណ៍​តាម​ច្រក​កណ្ដោល​ដុំ ផ្លូវ​លេខ១០៤ និង​១០៥ និង​តាម​ផ្លូវ​បំបែកចំណុច​ភ្លើង​ស្តុប​មន្ទីរសាធារណការខេត្ត និង​ចំណុច​ភ្លើង​ស្តុប​ផ្លូវ​បំបែក​ច្បារ​មន។

ដោយ​ឡែក​ថយន្ត​ដឹក​ទំនិញ​ធំៗ​ទៅមកភ្នំពេញ-ក្រុង​ព្រះ​សីហនុ​ប្រ​ភ​ព​បញ្ជាក់ថាត្រូវ​បញ្ចៀស​ទៅ​តាម​ផ្លូវ​ជាតិ​លេខ​៣​វិញ៕

អត្ថបទ៖ ទូច សុខា

អត្ថបទពេញនិយម