ក្នុង​រយៈខ្លីបំផុត អាល់ប៊ុម​ថ្មីរបស់ EXO មាន​សមត្ថភាពខ្ពស់ឈរនៅលេខ១លើតារាង iTunes

  • 2019-11-28 02:44:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែក​តាម​ផលិតកម្ម SM បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី ២៨ ខែវិច្ឆិកា​នេះ​ថា​ អាល់ប៊ុម​ធំទី ៦​របស់​ EXO មាន​ឈ្មោះ​ថា "Obsession” បាន​ជាប់​លើ​កំពូល​តារាង​របស់​ iTunes Album Chart នៅ​ក្នុង​ប្រទេស​សរុប​ ៦០​ត្រឹម​រយៈពេល​ខ្លី​បំផុត​ក្រោយ​ចេញ​ផ្សាយ។

ម៉ោង​ ១០ព្រឹក​ (ម៉ោង​នៅកូរ៉េ) ថ្ងៃ​ទី ២៨ ខែវិច្ឆិកា​នេះ អាល់ប៊ុមទី ៦​ របស់​ EXO បាន​ឈរ​នៅ​លំដាប់ទី១ ប្រចាំ iTunes Album Chart ក្នុង​ប្រទេសកាណាដា, អារ៉ាប់រួម, បារាំង, អាហ្សង់ទីន, ប្រេហ្សីល, ដាណីម៉ាក, អេហ្ស៊ីប, ហ្វាំងឡង់, ក្រិច, ហុងកុង, ហុងហ្ការី, ឥណ្ឌូនេស៊ី, អៀកឡង់, ម៉ាឡេស៊ី, ម៉ិកស៊ីក, ហ្វីលីពីន, ថៃ, តៃវ៉ាន់, វៀតណាម និង​ប្រទេស​ជា​ច្រើន​ទៀត​ សរុប​៦០។

ថ្វី​ត្បិត​ការ​ចេញ​អាល់ប៊ុម​លើក​នេះ​ សមាជិក​មាន​តែ​៦​នាក់​ ប៉ុន្តែ​លទ្ធផល​ពិត​ជា​ជោគជ័យ​ខ្ពស់​គួរ​សម​តប​តាម​ការ​ប្រឹង​ប្រែង​របស់​សមាជិក​ទាំង​អស់៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម
អត្ថបទថ្មី