ទឹកដោះគោខាប់ My Boy កញ្ចប់២គីឡូក្រាមកាន់តែផ្តល់ភាពងាយស្រួលដល់អតិថិជន

  • 2019-11-28 03:37:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនទឹកដោះគោខាប់ My Boy បានដាក់លក់ផលិតផលទឹកដោះគោខាប់ My Boy កញ្ចប់ ២គីឡូក្រាមរបស់ខ្លួនកាលពីខែសីហាកន្លងទៅនេះ ជាមួយនឹងការពេញចិត្តពីសំណាក់អតិថិជនរបស់ខ្លួន ជាពិសេសម្ចាស់ហាងកាហ្វេ និងអ្នកឆុងកាហ្វេជំនាញនានា។

កញ្ញា សុវណ្ណ ណាគ្រី ដែលជានាយកគ្រប់គ្រងនៅឦសានកាហ្វេបានឲ្យដឹងថា៖ «ហាងកាហ្វេរបស់ពួកយើងបានប្រើប្រាស់ទឹកដោះគោខាប់ My Boy ក្នុងការបង្កើតរសជាតិកាហ្វេផ្សេងៗសម្រាប់អតិថិជនរបស់ពួកយើង ក៏ដូចជារូបមន្តសម្រាប់អតិថិជនដែលជាម្ចាស់ហាងកាហ្វេថ្មីៗ។ ទឹកដោះគោខាប់ My Boy មានលក្ខណៈពិសេសខុសពីទឹកដោះគោខាប់ដទៃៗទៀត តាមរយៈការផ្តល់ឱជារសផ្អែមមុត ខាប់ក្រាស់ ឈ្ងុយដែលធ្វើឲ្យកាហ្វេទឹកដោះគោនីមួយៗមានអត្តសញ្ញាណខុសៗគ្នា»។ កញ្ញា ណាគ្រី បានបន្តថា៖ "ហើយខ្ញុំរឹតតែពេញចិត្តនៅពេលដែលក្រុមហ៊ុនទឹកដោះគោខាប់ My Boy បានផ្តល់ជាមួយនឹងដបផ្ទុកទឹកដោះគោដល់អ្នកឆុងកាហ្វេ ពីព្រោះវាពិតជាមានសារៈសំខាន់សម្រាប់ពួកយើងខ្លាំងណាស់ក្នុងការទុកដាក់ ក៏ដូចជាប្រើប្រាស់វាជាដើម។"

លោក Assadej Chanlohakarnkid ជាអ្នកគ្រប់គ្រងផ្នែកលក់នៅតំបន់ឥណ្ឌូឆៃណា នៃក្រុមហ៊ុន FrieslandCampina ដែលមានទីតំាងនៅប្រទេសហូឡង់ បានឲ្យដឹងថា នេះគឺជាយុទ្ធសាស្ត្រមួយរបស់ក្រុមហ៊ុន My Boy ក្នុងការស្វែងយល់ពីតម្រូវការរបស់អតិថិជន និងផ្តល់ជូនពួកគេនូវអ្វីដែលផ្តល់អថប្រយោជន៍ដល់កិច្ចការងាររបស់គេ។ លោកបានបន្ថែមទៀតថា៖ "ទឹកដោះគោខាប់ My Boy កញ្ចប់ ២គីឡូក្រាមមានលក់នៅលើទីផ្សារហើយជាមួយការថែមជូនដបច្រក ដូច្នេះអតិថិជនអាចធ្វើការសាកសួរនិងរកជាវបាននៅតាមទីផ្សារក្នុងប្រទេសកម្ពុជា។"

កញ្ញា ណាគ្រីក៏បានបញ្ជាក់បន្ថែមថា៖ ក្នុងនាមកញ្ញាជាអ្នកផ្តល់ការហ្វឹកហ្វឺនទៅលើការប្រកួតឆុងកាហ្វេថ្នាក់ជាតិម្នាក់ ដើម្បីឆុងកាហ្វេដ៏មានឱជារសនិងទទួលបានជោគជ័យ អ្នកឆុងកាហ្វេត្រូវការចាំបាច់នូវគ្រឿងផ្សំដែលមានរសជាតិឈ្ងុយឆ្ងាញ់ និងសម្ភារៈកាហ្វេដែលងាយស្រួលប្រើ ហើយ My Boy ពិតជាបានផ្តល់នូវតម្រូវការទាំងនោះដល់ពួកយើង៕

អត្ថបទ ៖ រ័ត្ន

អត្ថបទពេញនិយម