ដើមខែក្រោយ បើបានទៅសៀមរាប កុំភ្លេចឈាងចូលកន្លែងពិសេសនេះណា៎!

  • 2019-11-30 00:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅដើមខែធ្នូខាងមុខនេះ កម្មវិធីរត់ពាក់កណ្ដាលម៉ារ៉ាតុងនៅខេត្តសៀមរាបនឹងមកដល់ហើយ។ សម្រាប់អ្នកខកខាន មិនបានចុះឈ្មោះចូលរួមរត់ប្រណាំង អ្នកក៏អាចទៅលំហែរកាយចុងឆ្នាំ ហើយរីករាយលេងល្បែងកម្សាន្ត ទស្សនាការប្រគំតន្ត្រី ការសម្ដែងសៀក លំហាត់ប្រាណសប្បាយៗ និងការតាំងពិព័រណ៍ផលិតផលសុខភាពជាច្រើននៅក្នុងកម្មវិធី "ពិព័រណ៍កីឡា និងសុខភាព ManulifeMOVE” ។

កម្មវិធីនេះមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៦ ៧ ៨ ខែធ្នូ ២០១៩ ចាប់ពីម៉ោង ២ រសៀលរហូតដល់ម៉ោង ៩ យប់ និងមានទីតាំងនៅខាងលិចសួនច្បារព្រះរាជដំណាក់ក្រោយព្រះអង្គចេក ព្រះអង្គចម។ ពិព័រណ៍ខាងលើ នឹងបើកឲ្យចូលរួមដោយឥតគិតថ្លៃ ហើយមានស្តង់ច្រើនណាស់ចាំនាំប្រិយមិត្ត លេងកម្មវិធីសប្បាយៗជាច្រើនដូចជា៖

១. ស្តង់កម្សាន្តទូទៅរបស់ Manulife

នៅទីនោះមានដាក់តាំងស្តង់ជាច្រើន ហើយក៏មានកម្មវិធី លេងហ្គេមប្លែកៗខុសៗពីគ្នាដូចជា ៖

  • កន្លែងថតរូបស្អាតៗ
  • និងការលេងហ្គេម Flip and Win
  • Paceband Wall
  • និងការប្រកួតប្រជែងទាក់ទងនឹងសុខភាពជាច្រើនទៀត។

២. ស្តង់កុមារ

ប៉ាម៉ាក់ដែលមានកូនតូចៗ យកមកលេងដឹងតែសប្បាយហើយ ព្រោះក្នុងស្តង់នឹងការរៀបចំ កម្មវិធីជាច្រើនសម្រាប់កុមារដូចជា ៖ ការគូររូបលើជញ្ជាំង គំនូរលើផ្ទៃមុខ ការគូររូប និងផាត់ព័ណ៌ និងហ្គេមកុមារជាច្រើនទៀត។

៣. ស្តង់សម្រាប់ក្រុមគ្រួសារ និងមិត្តភក្តិ

ទទួលការណែនាំ ប្រឹក្សាយោបលពីអនាគតហិរញ្ញវត្ថុនិងសេវាកម្មធានារ៉ាបរងរបស់ Manulife ជាមួយភ្នាក់ងារជំនាញដោយឥតគិតថ្លៃ។

៤. ទីតាំងសម្រាក និងកម្សាន្ត

ប្រសិនបើអ្នកចូលចិត្តកន្លែងអ៊ូអរ និងការកម្សាន្តអារម្មណ៍ជាមួយតន្ត្រីពីរោះៗ ស្តង់មួយនេះត្រូវម៉ាច់តែម្ដង ព្រោះថាក្នុងនោះមានកម្មវិធីពិសេសៗដូចជា៖

  • ឆាកតន្រ្តីជាមួយDJ ឌីជេ ចាក់ភ្លេងកម្សាន្តអារម្មណ៍
  • ការបង្ហាត់ និងសម្តែងសៀករហ័សកម្ម
  • ការរាំZumba និងការហាត់ Yoga
  • កន្លែងសម្រាកដែលមានម្លប់ឈើត្រជាក់ៗ ជាមួយខ្យល់អាកាសធម្មជាតិ

៥. ស្តង់លក់ទំនិញ និងចំណីអាហារ

មិនបាច់បារម្ភពេលឃ្លានគ្មានអីញ៉ាំ ព្រោះថានៅ MOVE Fair មានលក់ទាំងអាហារ និងភេសជ្ជៈ។ មិនតែប៉ុណ្ណោះមានលក់វត្ថុអនុស្សាវរីយ៍ សិប្បកម្មក្នុងស្រុក និងអាហារសុខភាព។ ដូចនេះបើបានមកចូលរួមដឹងតែមិនខកបំណងនោះទេ។

អីចឹង! ចាំកាលទៀត? ជិតដាច់ឆ្នាំហើយ ទៅដើរលេងលំហែកាយ និងកាត់ស្ត្រេសទាំងអស់គ្នាណា៎!

Manulife គាំទ្រការស្រលាញ់សុខភាព

អត្ថបទ៖ សុខុន សុម៉ាភាវី

អត្ថបទពេញនិយម
អត្ថបទថ្មី