មាន​តែ​ក្លឹប ៣ ប៉ុណ្ណោះ ដែល​មាន ០ពិន្ទុ ក្នុង​កម្មវិធី​បាល់ទាត់ UEFA

  • 2019-11-28 13:21:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​ត្រឹម​ពេល​នេះ​ដែរ នៅ​ក្នុង​កម្មវិធី​បាល់ទាត់ UEFA ទាំង​នៅ​ UEFA Champions League និង​ UEFA Europa League មាន​តែ​ក្លឹប​ ៣​ប៉ុណ្ណោះ ដែល​មិន​ទាន់​រក​បាន​សូម្បី​តែ​មួយ​ពិន្ទុ​នៅ​ក្នុង​ប្រកួត​ប្រចាំ​ទ្វីប។ យ៉ាង​ណា​មិញ ក្លឹប​ទាំង ៣ នោះ​ សុទ្ធ​តែ​លេង​នៅ​ក្នុង​ក្របខ័ណ្ឌ​ទី ២ អឺរ៉ុប ខណៈ​នៅ UEFA Champions League ហោច​ណាស់​ក៏​មាន ១​ពិន្ទុ​ដែរ។

អ្នកចាំទី​ Loris Karius

ក្លឹប​ទាំង​ ៣នោះ​គឺ ក្លឹប​ន័រវែស Rosenborg ក្លឹប​ទួរគី Besiktas និង​ក្លឹប​កាហ្សាក់ស្ថាន FC Astana។ ក្លឹប​ទាំង​ ៣​នោះ​ សុទ្ធ​តែ​មាន​ប្រវត្តិ​ល្អៗ ដោយ​ធ្លាប់​បង្ហាញ​ទម្រង់​លេង​បាន​ល្អ​នៅ​ពាន​ក្នុង​ស្រុក និង​ក្រៅ​ស្រុក។

ក្លឹប​ Rosenborg ជា​ជើង​ឯក​លីគ​កំពូល​ន័រវែស​កាល​ពី​ឆ្នាំ២០១៨។ ក្នុង​រដូវ​កាល ២០១៩​នេះ​ដែរ ក្លឹប​មួយ​នេះ កំពុង​ឈរ​លេខ ៤ ដោយ​មាន ៤៩ពិន្ទុ ខណៈ​ក្លឹប​កំពូល​តារាង​គឺ Molde មាន ៦៥​ពិន្ទុ។

ចំណែក​ឯ​ក្លឹប Besiktas វិញ កំពុង​តែ​ជាប់​លេខ ៥ នៅ​តារាង​លីគ​កំពូល​ទួរគី។ ក្លឹប​នេះ​ធ្លាប់​មាន​បញ្ហា​ហិរញ្ញវត្ថុ​ កាល​ពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​។ រីឯ​ Astana វិញ ឈរ​កំពូល​តារាង​នៅ​លីគ​កាហ្សាក់ស្ថាន៕

អត្ថបទ៖ ហ៊ីម រស្មី