កសិករនៅរុស្ស៊ីឲ្យគោពាក់ VR ដើម្បីចង់ដឹងរឿងមួយ
- 2019-11-29 01:59:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កសិករនៅរុស្ស៊ីឲ្យគោពាក់ VR ដើម្បីចង់ដឹងរឿងមួយ
ចន្លោះមិនឃើញ
មិនមែនតែមនុស្សនោះទេដែលអាចទទួលបានផលប្រយោជន៍ពី VR។ កសិករនៅក្នុងតំបន់នៃទីក្រុងមូស្គូ បានពាក់នូវ VR ឲ្យសត្វគោ ដើម្បីមើលថាជួយឲ្យសត្វគោមានអារម្មណ៍ជាងមុនឬអត់ ដើម្បីអាចផលិតទឹកដោះគោច្រើនជាងមុន។
VR ដែលពាក់ឲ្យសត្វគោគឺត្រូវបានកែច្នៃពិសេសដែលនៅក្នុង VR មានបង្ហាញអំពីទិដ្ឋភាពមានពណ៌ដែលបង្កើតឡើងសម្រាប់ភ្នែករបស់សត្វអាចផ្ដល់នូវទិដ្ឋភាពស្រស់ស្រាយជាងមុន ជាជាងកសិដ្ឋានដែលគ្មានភាពទាក់ទាញសោះ។
ការសាកល្បងដំបូងបង្ហាញថា វាបានជួយកាត់បន្ថយភាពអន្ទះអន្ទែង និងបង្កើនភាពរំភើបរបស់សត្វ។ គេមិនទាន់ច្បាស់នៅឡើយទេថាពីរចំណុចនេះនឹងជួយបង្កើនចំនួន និងគុណភាពនៃទឹកដោះឬយ៉ាងណានោះ ប៉ុន្តែគេមានផែនការធ្វើការសិក្សាស៊ីជម្រៅបន្ថែមទៀតដើម្បីឆ្លើយសំនួរនេះ៕
ចុចអាន ៖ បំណែកគ្រាប់រ៉ុកកែត 3B ដែលចិនបង្ហោះ ភ្លាត់ធ្លាក់ចំផ្ទះប្រជានជនខ្លួនឯង