មុន​ឈ្នះ​ Man Utd ក្រុម​ Astana ចាញ់​គ្មាន​ស្វាង​ទាំង​នៅ​លីគ​ និង​ពាន​អឺរ៉ុប​

  • 2019-11-29 03:57:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Astana បាន​យក​ឈ្នះ​ជើង​ខ្លាំង​ Manchester United សឹង​មិន​គួរ​ឲ្យ​ជឿ​ក្នុង​លទ្ធផល​ ២-១ ក្នុង​ការ​ប្រកួត​ Europa League វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល។

មុន​ជ័យ​ជម្នះ​នេះ​ក្រុម​មក​ពី​ប្រទេស​កាហ្សាក់ស្ថាន​​បាន​បរាជ័យ​៤​ដង​ផ្ទួនៗ​នៅ​ Europa នេះ​តែ​ម្ដង​ដោយ​ដំបូង​ចាញ់​ Man Utd ០-១, ចាញ់​ FK Partizan ០-២. ចាញ់ AZ Alkmaar ៦-០ និង​ចាញ់​ AZ Alkmaar ដដែល​ ៥​-០ បន្ថែម​ទៀត។

យ៉ាង​ណា​ឆ្លៀត​ពេល​ United បាន​ប្រើ​កីឡាករ​វ័យ​ក្មេង​ភាគ​ច្រើន​ និង​ការ​ប្រកួត​ធ្វើ​ឡើង​លើ​ទឹកដី​ខ្លួន​ឯង​ផង​នោះ​ Astana បាន​សាង​កំណត់ត្រា​មួយ​ចំនួន​របស់​ខ្លួន​ក្រោយ​ដណ្ដើម​បាន​៣​ពិន្ទុ​ មាន​ដូចជា៖

  • យក​ឈ្នះ​ Man Utd ២-១

  • ជ័យ​ជម្នះ​លើក​ដំបូង​នៅ​ Europa League

  • បញ្ចប់​កំណត់ត្រា​មិន​ដែល​ចាញ់​១៥​ប្រកួត​ជាប់​គ្នា​របស់​ United នៅ​ Europa៕

ប្រភព៖ UEFA   ប្រែសម្រួល៖ សៀនហួរ

អត្ថបទពេញនិយម