ក្រុមហ៊ុន ៣០ នឹងបើកទ្វារចំហឲ្យចូលទស្សនានៅដើមខែក្រោយនេះ

  • 2019-11-29 06:20:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី ៦ ខែ​ធ្នូ​ខាង​មុខ​គឺ​ជា​​ថ្ងៃ​ដែល​ព្រឹត្តិការណ៍ Startup Day ត្រូវ​ប្រារព្ធ​ឡើង​ ដែល​នៅ​ថ្ងៃ​នោះ​​នឹង​មាន​​ក្រុមហ៊ុន Startup, ក្រុមហ៊ុន​បច្ចេកវិទ្យា និង​​ជើង​ខ្លាំង​ខាង​ប្រព័ន្ធ​អេកូឡូស៊ី​ចំនួន ៣០ នៅ​ភ្នំពេញ​ បើក​ទ្វារ​ការិយាល័យ​របស់​ពួក​គេ​​ដើម្បី​ទទួល​នូវ​អ្នក​ចាប់​អារម្មណ៍​ខាង​បច្ចេកវិទ្យា, សិស្ស, អ្នក​បណ្ដាក់​ទុន និង​ដៃ​គូ​ជំនួញ​ដ៏​មាន​ឥទ្ធិពល​នៅ​កម្ពុជា ឲ្យ​ចូល​ទស្សនា​ដំណើរ​ការ​ក្នុង​ការិយាល័យ។

អំឡុង​ពេល​ចូល​ទស្សនា​អ្នក​ចូល​រួម​នឹង​អាច ៖

  • បាន​ឃើញ​​សេវាកម្ម និង​ផលិតផល​របស់​​ពួក​គេ

  • ដឹង​អំពី​រឿង​រ៉ាវ​គួរ​ចាប់​អារម្មណ៍​​របស់​ពួក​គេ

  • អាច​ដើរ​ទស្សនា​​កន្លែង​ធ្វើ​ការ​

  • ជួប​ជា​មួយ​ក្រុម​ការងារ​របស់​ពួក​គេ​

  • ចូល​រួម​ក្នុង​កិច្ច​ពិភាក្សា និង​ការ​ធ្វើ​បទ​បង្ហាញ​របស់​ពួក​គេ​

  • ទទួល​បាន​ដំណឹង​អំពី​ការ​បញ្ចុះ​តម្លៃ​លើ​សេវាកម្ម និង​ផលិតផល​របស់​ពួក​គេ​ជា​ដើម

ក្រុមហ៊ុន​ដែល​ចូល​រួម​ក្នុង​ Startup Day មាន​ដូច​ជា​ Sabay Digital Group, Smart, The Desk, Phsar, ABA, nham24, RAINTREE, Muuve, Clik និង /slash ជា​ដើម ដោយ​ព្រឹត្តិការណ៍​នេះ​នឹង​ចាប់​ផ្ដើម​​​ពី​ម៉ោង ៨ ព្រឹក ដល់​ម៉ោង ៥ ល្ងាច។ នៅ​ពេល​ល្ងាច​វេលា​ម៉ោង ៦ ដល់​ម៉ោង ១០ យប់​ ក៏​មាន​​នូវ​កម្មវិធី After-Party ដ៏​ធំ​មួយ​ផង​ដែរ ដើម្បី​អបអរ​សាទរ​នូវ​​ព្រឹត្តិការណ៍​នេះ។

គួរ​ដឹង​ថា​ការ​ចូល​រួម​គឺ​មិន​គិត​ថ្លៃ​នោះ​ទេ​ ហើយ​​អ្នក​ដែល​ចាប់​អារម្មណ៍​ខាង​ផ្នែក​​បច្ចេកវិទ្យា​សុទ្ធ​តែ​អាច​ចូល​រួម​បាន។ ដើម្បី​ចូល​រួម​ត្រូវ​ធ្វើ​ការ​ចុះ​ឈ្មោះ​ជា​មុន ដែល​អ្នក​អាច​ចូល​ទៅ​កាន់​វិបសាយ​ https://www.eventbrite.com/៕​​​​​​​

អត្ថបទ៖ សុខហេង

អត្ថបទថ្មី