វីវរហើយ! កូរ៉េខាងជើងព្រមានជប៉ុនចំៗថា អាចនឹងឃើញការបាញ់មីស៊ីលពិតប្រាកដឆាប់ៗនេះ
- 2019-12-01 01:10:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីវរហើយ! កូរ៉េខាងជើងព្រមានជប៉ុនចំៗថា អាចនឹងឃើញការបាញ់មីស៊ីលពិតប្រាកដឆាប់ៗនេះ
ចន្លោះមិនឃើញ
បណ្តាញសារព័ត៌មានរដ្ឋរបស់កូរ៉េខាងជើងនៅថ្ងៃសៅរ៍ទី៣០ខែវិច្ឆិកា បានរិះគន់ខ្លាំងៗដល់នាយករដ្ឋមន្ត្រីជប៉ុន លោកស៊ីន ហ្សូអាបេ ដោយហៅលោកថាអ្នកនយោបាយភ្លីភ្លើនិងពុតត្បុតចំពោះការហៅការបាញ់សាកល្បងប្រព័ន្ធរ៉ុក្កែតធំចុងក្រោយបំផុតរបស់ខ្លួននោះថាជាការការបាញ់សាកល្បងមីស៊ីលផ្លោង និងបានព្រមានថាលោអាចនឹងឃើញមីស៊ីលពិត នៅពេលអនាគតដ៏ខ្លីខាងមុខនេះ។
កូរ៉េខាងជើងបានបាញ់គ្រាប់ផ្លោងចម្ងាយខ្លីចំនួន២គ្រាប់ចូលសមុទ្រនៅឯនាយឆ្នេរសមុទ្រខាងកើតរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងការបាញ់សាកល្បងលើកទី ៤ នៃការបាញ់សាកល្បងប្រព័ន្ធបាញ់រ៉ុក្កែតចម្រុះទំហំធំនិងថ្មីរបស់ខ្លួន ដោយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុង អ៊ុន បានបង្ហាញការពេញចិត្តយ៉ាងខ្លាំង ចំពោះការបាញ់សាកល្បងចុងក្រោយបំផុតនេះ។ បន្ទាប់ពីការបាញ់សាកល្បងរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាងមកនោះ លោក ស៊ីន ហ្សូអាបេបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការបាញ់មីស៊ីលរបស់កូរ៉េខាងជើងនោះគឺជាការគំរាមកំហែងដល់ប្រទេសជប៉ុននិងសហគមន៍អន្តរជាតិហើយរដ្ឋាភិបាលក្រុងតូក្យូនឹងតាមដានស្ថានការណ៍នោះជាមួយនឹងប្រទេសជាដៃគូរបស់ខ្លួន។ ដោយដកស្រង់សំដីរបស់អគ្គនាយករងនៃនាយកដ្ឋានកិច្ចការជប៉ុនរបស់ក្រសួងការបរទេសកូរ៉េខាងជើងនោះ សារព័ត៌មាន KCNAរបស់កូរ៉េខាងជើងបាននិយាយថា”វាអាចនិយាយបានថា លោក ស៊ីន ហ្សូអាបេគឺជាមនុស្សល្ងីល្ងើតែម្នាក់នៅពិភពលោកនិងជាមនុស្សភ្លើបំផុតដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ ព្រោះលោកមិនអាចបែងចែកបានរវាងមីស៊ីលនិងប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត នៅពេលបានឃើញរបាយការណ៍ដែលភ្ជាប់មកជាមួយរូបថតនោះ ។
សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិហាមឃាត់កូរ៉េខាងជើងពីការបាញ់សាកល្បងមីស៊ីលផ្លោងនិងការប្រើប្រាស់បច្ចេកវិទ្យាបែបនេះប៉ុន្តែកូរ៉េខាងជើងបដិសេធការដាក់កម្រិតនេះដោយថាជាការរំលោភលើសិទ្ធិការពារខ្លួនរបស់ខ្លួន៕