ដោយ​សារ​មិត្ត​ភាព បវរកញ្ញាថៃលេខ១​ដ៏​ស្រស់​ស្អាត ឡើង​មក​សម្ពោធ​ហាង​ក្នុង​ប្រទេស​កម្ពុជា

  • 2019-12-01 04:46:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បវរកញ្ញា​លេខ​១ថៃ កញ្ញា Phannaporn Soogchod បាន​លេច​វត្តមាន​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នៅ​ក្នុង​កម្មវិធី​សម្ពោធ​ហាង​មួយ​នៅ​ប្រទេស​កម្ពុជា ក្រោយ​ពី​នាង បាន​ឈ្នះ​ជយលាភី DEVI SRI SIAM 2019 (បវរកញ្ញា​ស្រី​ទេវីស្យ៉ាម​ប្រចាំ​ប្រទេស​ថៃ) ថ្មី​ៗ។

ស្រី​ស្អាត​ថៃ បាន​លេច​មុខជា​មួយ​សិល្បករ​ខ្មែរ​យ៉ាង​ច្រើន​កុះករ​កម្មវិធី​សម្ពោធ​ភោជនីយដ្ឋាន និង Pub G21 ដែល​ជា​សម្ព័ន្ធទី៦ របស់​ហាង វីហ្វ្រេន ស្ថិត​នៅ​ប្ញស្សី​កែវ ជាប់​ស្ពាន​ដែក​ប៉ាឡេ នៅ​ក្នុង​ពិធី​នោះ ក៏​មាន​វត្តមាន​បវរកញ្ញា​ថៃ​លេខ​១ និង​ចូល​រួម​ផង។

ចំពោះ​វត្តមាន​របស់​នាង លោក គង់ សុភា ដែល​ជា​ម្ចាស់​ហាង G21បញ្ជាក់​ថា ដូច​នឹង​បង​ប្អូន​សិល្បករ​ខ្មែរ​ទាំង​អស់​គ្នា​ដែរ គឺ​លោក​អញ្ជើញ​តារា​ថៃ​ខាង​ក្នុង​នាម​ជា​ភ្ញៀវ​កិត្តិយស មិន​មែន​ជា​តារា​តំណាង ដូច​ដែល​ក្រុមហ៊ុន ឬ​ផលិត​ផល​នានា​បាន​ធ្វើ​នោះ​ទេ។ ចំពោះ​មូលហេតុ លោក សុភា បញ្ជាក់​ថា ដោយ​សារ កញ្ញា គឺ​ជា​មិត្តភ័ក្ត្រ​ដ៏​ល្អ​របស់​លោក ផ្សំ​នឹង​នាង​ក៏​មាន​សកម្មភាព​ឡើង​ចុះ​ស្វែង​យល់​មុខ​ជំនួញ​នៅ​កម្ពុជា​ជា​ញឹកញាប់​ផង ទើប​នាង​មកជួ​យ​ដុត​ដៃ​ដុត​ជើង​នៅ​ក្នុង​ពិធីតែ​ម្ដង។

ក្រៅ​ពី​នេះ កញ្ញា Phannaporn Soogchod កញ្ញា​ឯក DEVI SRI SIAM 2019 ក៏​បាន​ចូល​រួម​ជា​កិត្តិយស និង​ជួយ​ដើរ​ម៉ូដ​នៅ​ក្នុង​ពិធី​ផង។ លោក សុភា បន្ថែម​ថា មិន​ត្រឹម​តែ​បវរ​កញ្ញា​ថៃ ប៉ុន្តែ​បុរស​ឯក​ដែល​ធ្លាប់​ជាប់​ចំណាត់​ថ្នាក់​លើ​ឆាក​អន្តរជាតិ​កន្លងមក ក៏​មក​ចូល​រួម​ជា​កិត្តិយស​នៅ​ក្នុង​ពិធី​របស់​លោក​ផង​ដែរ។

នៅ​ក្នុង​ពិធី​ដ៏​អធិកអធម​នេះ គេ​បាន​ឃើញ​សិល្បករ​ក្នុង​ស្រុក​ក៏​ច្រើន​ស្អេកស្កះ​ដែរ ក្នុង​នោះ​តាម​ម្ចាស់​ហាង​ដដែល បាន​ឲ្យ​ដឹង​ថា លោក​បាន​អញ្ជើញ​សិល្បករសរុប​ទាំង​អស់​ប្រមាណ​៣០​រូប​ ហើយ​លោក​បាន​រៀប​ចំ​ជា​តារា​ដើរ​ម៉ូដ និង​តារាៗច្រៀង​រាំ​ជា​ច្រើន​រូប​៕

រូបភាព៖ សហការី

អត្ថបទ៖ ទារិកា