មកដឹងពីប្រវត្តិពាក្យ In God We Trust នៅលើក្រដាសប្រាក់ដុល្លារអាម៉េរិក
- 2019-12-02 03:26:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងពីប្រវត្តិពាក្យ In God We Trust នៅលើក្រដាសប្រាក់ដុល្លារអាម៉េរិក
ចន្លោះមិនឃើញ
នៅលើក្រដាសប្រាក់ដុល្លារអាម៉េរិកមានសរសេរពាក្យថា «In God We Trust» ដែលពា្យនេះបានដាក់លើក្រដាសប្រាក់តាំងពីឆ្នាំ១៨៦៥ បើទោះជាក្រដាសប្រាក់មុនៗមានពាក្យថា «God and our right» ហើយកាលនៅឆ្នាំ១៧៧៦ មានប្រើពាក្យ «Time flies, so mind your business»។
ការដាក់ពាក្យ«In God We Trust» មានការជជែកដេញដោលគ្នាយ៉ាងខ្លាំងនៅពេលនោះថាតើគួរតែដាក់ឬអត់។ អ្វីដែលកាន់តែច្បាស់គឺនៅឆ្នាំ១៩០៨ ពាក្យ«In God We Trust» ត្រូវបានកំណត់ឲ្យប្រើដោយច្បាប់នៅ លើក្រដាសប្រាក់តែម្ដង លុះដល់ឆ្នាំ១៩៥៦ប្រធានាធិបតីអាម៉េរិកលោកEisenhower បានចុះហត្ថលេខាលើច្បាប់មួយទៀត ដែលថាគ្រប់ប្រាក់ដុល្លារអាម៉េរិកត្រូវតែមានពាក្យនេះ។
រឿងមួយទៀតទាក់ទងនឹប្រាក់ដុល្លារដែរគឺវាជាសរឿងកម្រដែលអ្នកចាយប្រាក់ដុល្លារបានឃើញ ឬកាន់ក្រដាសប្រាក់១០០ ០០០ដុល្លារ ដែលបានបោះពុម្ពតាំងពីឆ្នាំ១៩៣០ ក្នុងគោលបំណងប្រើប្រាស់នៅក្នុងធនាគារតំណាងឲ្យតម្លៃមាសដោយចង់លុបការកាន់កាប់មាសរបស់ឯកជន។ នៅពេលជាមួយគ្នានោះដែរក៏មានដែរក្រដាសប្រាក់៥០០ដុល្លារ ១០០០ដុល្លារ ៥០០០ដុល្លារ និង១០ ០០០ដុល្លារ ដែលនៅមានប្រើដល់សព្វថ្ងៃ៕