ប្រហែលលែងអស់លុយទៀតហើយ AirPods នឹងមានក្នុងប្រអប់ iPhone 12 Pro ស្រាប់
- 2019-12-03 01:26:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រហែលលែងអស់លុយទៀតហើយ AirPods នឹងមានក្នុងប្រអប់ iPhone 12 Pro ស្រាប់
ចន្លោះមិនឃើញ
បើតាមសារព័ត៌មាន DigiTime បានចុះផ្សាយថាក្រុមហ៊ុន Apple កំពុងពិចារណាដាក់កាសឥតខ្សែ AirPods ទៅក្នុងប្រអប់ដោយឥតគិតថ្លៃលើជំនាន់ iPhone 12 Pro និង iPhone 12 Pro Max សេរ៊ីឆ្នាំ ២០២០។
ដំណឹងទាំងនេះទទួលបានចេញពីប្រភពគួរឲ្យទុកចិត្តដោយទម្លាយថាទាំងក្រុមហ៊ុន Apple និង Samsung សុទ្ធសឹងផ្តល់កាសឥតខ្សែក្នុងប្រអប់ស្រាប់ចាប់ពីឆ្នាំក្រោយតទៅ។ បើដូច្នោះមែនមានន័យថាអតិថិជននឹងចំណេញថវិកាខ្ទង់ជាង ១៥០ ដុល្លារ លើកាស AirPods សម្រាប់ iPhone និងជិត ១០០ ដុល្លារដូចគ្នាលើកាស Galaxy Buds សម្រាប់ស្មាតហ្វូន Samsung។
រំឭកថា Apple នឹងប្រកាសតួឯកប្រចាំឆ្នាំនៅអំឡុងខែកញ្ញា ខណៈក្រុមហ៊ុនកូរ៉េខាងត្បូង Samsung មានត្រកូល Galaxy S សម្ភោធជាមុននៅអំឡុងចុងខែកុម្ភៈ និងម្តងទៀតជាមួយត្រកូល Note នាខែសីហា៕
អានអត្ថបទ: