គ្រូ​មីយ៉ាន់ម៉ា ​និយាយ​អ្វី​ទៀត ​ក្រោយ​ឈ្នះ​កម្ពុជា ​ដូច​ការ​គ្រោង​ទុក​

  • 2019-12-02 15:30:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Velizar Popov ​គ្រូ​បង្វឹក​ក្រុម​មីយ៉ាន់ម៉ា ​បាន​ដឹក​នាំ​ក្រុម​ឈ្នះ​កម្ពុជា ២-១ ​កក់​កៅអី​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​បាន​ហើយ ​នៅ​ស៊ីហ្គេម​ឆ្នាំ​២០១៩​នេះ​។

គ្រូ​បង្វឹក​ដែល​លេង​ទឹក​មុខ​ខ្លាំង​រូប​នេះ ​បាន​និយាយ​ក្រោយ​ការ​ប្រកួត​ថា​ក្រុម​របស់​លោក​គឺ​គ្មាន​នរណា​ជឿ​ថា​អាច​នឹង​ធ្វើ​បាន​ល្អ​ដូច្នេះ​នោះ​ទេ ​កាល​ពី​ប៉ុន្មាន​ខែ​មុន។ តែ​លទ្ធផល​ដ៏​អស្ចារ្យ​ឈ្នះ​ក្រុម​ខ្លាំង​ៗ ​ដូចជា​ហ្វីលីពីន ​កម្ពុជា ​និង​បាន​ពិន្ទុ​ពី​ក្រុម​ម៉ាឡេស៊ី គឺ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​កីឡាករ​មីយ៉ាន់ម៉ា ​ហើយ​ពួកគេ​សក្ដិសម​សម្រាប់​ទទួល​បាន​ឱកាស​ឡើង​វគ្គ​បន្ដ​នេះ។

រំលឹក​ថា​មីយ៉ាន់ម៉ា ​គឺ​ជា​ក្រុម​ដំបូង​គេ​កក់​កៅអី​វគ្គ​៤​ក្រុម​ចុង​ក្រោយ ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ឆ្នាំ​២០១៩​នៅ​ប្រទេស​ហ្វីលីពីន ​ក្រោយ​ពី​រក​បាន​១០​ពិន្ទុ ពី​ការ​ប្រកួត​៤​ប្រកួត​ក្នុង​ពូល A ។ កម្ពុជា ម៉ាឡេស៊ី ​និង​ហ្វីលីពីន ​នៅ​មាន​ឱកាស​ដូច​គ្នា ដោយ​ត្រូវ​រង់ចាំ​មើល​ប្រកួត​ចុង​ក្រោយ ព្រោះ​មាន​៤​ពិន្ទុ​ដូច​គ្នា​៣​ក្រុម​នេះ។ ប្រកួត​ចុង​ក្រោយ​គឺ ​កម្ពុជា ប៉ះ​ម៉ាឡេស៊ី ស្រប​ពេល​ហ្វីលីពីន ​ប៉ះ​ទីម័រ៕

អត្ថបទ៖ ប្រុស យុទ្ធ