រឿង​ សារ័ត្ន​ ទម្រាំ​ដឹង​ចាញ់​ឈ្នះ​ជា​មួយ​ថៃ​ វ៉ៃ​ត្រូវ​តំបន់​ហាមឃាត់​ប៉ុន្មាន​ដង​កាល​ពី​ថ្ងៃ​សៅរ៍​

  • 2019-12-03 05:04:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ប្រដាល់​មក​ពី​ឆត្រយោង​ ៩១១​ រឿង​ សារ័ត្ន​ ត្រូវ​អាជ្ញាកណ្ដាល​ប្រាប់​ជា​ច្រើន​ដង​ឲ្យ​ប្រុង​ប្រយ័ត្ន​មែនទែន​ ព្រោះ​វ៉ៃ​ត្រូវ​តំបន់​ហាមឃាត់​កីឡាករ​ថៃ​ច្រើន​ដង​ណាស់​ ទម្រាំ​ចប់​ការ​ប្រកួត​ឈ្នះ​ពិន្ទុ​នា​ជំនួប​មិត្តភាព​កាល​ពី​ថ្ងៃ​សៅរ៍។​

រឿង សារ័ត្ន(ក្រហម)

ការ​ប្រកួត​រវាង​កីឡាករ​ រឿង​ សារ័ត្ន​ និង​អ្នក​លេង​គុន​ថៃ​ Palang Kao​ គឺ​មិន​មែនតែ​គណៈកម្មការ​ធុញទ្រាន់​នោះ​ទេ​ ចំណែក​អ្នក​គាំទ្រ​នៅ​ស្ទូឌីយោ​ផ្ទាល់​ក៏​ធុញ​ដែរ​ ដោយ​សារ​តែ​អ្នក​ទាំង​ពីរ​នាក់​នេះ​ប្រកួត​បាន​តែ​បន្តិច​ត្រូវ​សម្រាក​ ឬ​សម្រួល​ដើម្បី​ឲ្យ​បាត់​ចុក។​

កីឡាករថៃពេលត្រូវតំបន់ហាមឃាត់

កីឡាករ​ថៃ​ហាក់​មិន​សូវ​ពេញ​ការ​ប្រកួត​ជា​មួយ​ រឿង​ សារ័ត្ន​ ឡើយ​ដោយ​សារ​ត្រូវ​ចំណុច​ហាមឃាត់​ច្រើន​ពេក​ ប៉ុន្តែ​ សារ័ត្ន​ ក៏​បង្ហាញ​ការ​សោកស្ដាយ​ និង​សុំទោស​ទៅ​កាន់​ដៃគូ​វិញ​ដែរ​ ព្រោះ​ជា​អចេតនា​មិន​ចង់​នោះ​ទេ។​ ការ​ប្រកួត​គូ​ឯក​ ឬ​គូ​មិត្តភាព​លើ​សង្វៀន​ TV5​ នេះ​គឺ​សឹងតែ​អាចទាយ​បានថា​មិន​ចប់​ការប្រកួត​៥ទឹក​ឡើយ តែ​យ៉ាង​ណា​ពួកគេ​នៅ​តែ​អាច​បន្ត​រហូត​ចប់​ចុង​ចប់​ដើម។​ មុន​ចប់​ការ​ប្រកួត​នេះ​ដែរ​ ភាគី​ខាង​ថៃ​ ត្រូវ​ចំ​ចំណុច​ហាមឃាត់​ប្រហែល​ ៣-៤​ ដង​ឯណោះ។​

រឿង សារ័ត្ន(ក្រហម)

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​លើ​សង្វៀន​ TV5​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី៣០ វិច្ឆិកា ២០១៩​ នោះ​គឺ​មិន​មាន​ការ​ប្រកួត​ជម្រុះ​ដណ្ដើម​ពាន​រង្វាន់​ទម្ងន់​ ៦០​គីឡូក្រាម​ដូច​រាល់ដង​នោះ​ឡើយ​ ដោយ​សារ​ខាង​កម្មវិធី​ទុក​ពេល​សម្រាប់​កីឡាករ​វ៉ៃ​ផ្ដាច់ព្រ័ត្រ​យក​លេខ១-២។​ ប៉ុន្តែ​ក៏​មាន​ការ​ប្រកួត​គូ​ជាតិ​និង​ជាតិ​ រួម​និង​គូ​អន្តរជាតិ​១គូ​ផង​ដែរ​គឺ​ រឿង​ សារ័ត្ន​ ឈ្នះ​ពិន្ទុ​កីឡាករ​ថៃ​ Palang Kao៕​

វីដេអូប្រកួត៖

អត្ថបទ៖ នួន ស៊ីណា​