នាយករដ្ឋមន្ត្រីថៃ ចង់ឲ្យពលរដ្ឋចាយលុយដុល្លារច្រើនជាង ដើម្បីឲ្យលុយបាតធ្លាក់ចុះ

  • 2019-12-03 06:27:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយករដ្ឋមន្ត្រីថៃ​លោក​ប្រាយុទ្ធ ចាន់អូចា បាន​និយាយ​ថា​ពលរដ្ឋ​ថៃ​ទាំង​អស់​គួរ​តែ​ចាប់​ផ្ដើម​គិត​គូរ​ចាយ​ប្រាក់​ដុល្លារ​ដើម្បី​ជួយ​ធ្វើ​ឲ្យ​លុយ​បាត​ធ្លាក់​ចុះ។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​ចន្ទ​នាយករដ្ឋមន្ត្រីថៃ ឲ្យ​ដឹង​ថា "យើង​ត្រូវ​តែ​គិតគូរ​ពី​របៀប​ចាយ​លុយ​ដុល្លារ​តាម​មធ្យោបាយ​ជា​ច្រើន​ដើម្បី​ជួយ​ឲ្យ​លុយ​បាត​ធ្លាក់​ចុះ ហើយ​ស្ថាប័ន​ឯក​ជន​ ក៏​ត្រូវ​មាន​ចំណែក​ជួយ​ដំណើរ​ការ​នេះ​ផង​ដែរ។” លោក​ប្រាយុទ្ធ​បន្ថែម​ថា ចរន្ដ​លំហូរ​ចូល​មូលធន និង​ទុន​បម្រុង​បរទេស​ខ្ពស់ សុទ្ធ​តែ​ជា​កត្ដា​ដែល​បណ្ដាល​ឲ្យ​លុយ​បាត​កើន​ឡើង។

ក្រុមសេដ្ឋវិទូ បាននិយាយថាការ​ថ្លែងការណ៍​នៅទីក្រុងបាងកក​ដូចនេះ អាចជាការបញ្ជាក់ម្តងទៀតនូវការអំពាវនាវរបស់រដ្ឋាភិបាលមុនៗ សម្រាប់ការនាំចូលកាន់តែច្រើន ដែលតម្រូវឱ្យប្តូរប្រាក់បាតដើម្បីចំណាយជាប្រាក់ដុល្លារ។ ប្រភព​ដដែល​បន្ថែម​ថា "លោក​នាយករដ្ឋមន្ត្រី ចង់ឲ្យប្រជាជននាំចូល និងវិនិយោគបន្ថែមទៀត។ ប្រសិនបើយើងចំណាយកាន់តែច្រើននោះវាក៏នឹងជួយកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់យើងផងដែរ៕”

ប្រភព៖ Bangkokpost   ប្រែ​សម្រួល៖ រ័ត្ន