Ryan តួឯក "Deadpool" ប្រកាសថា ខ្លួនជាសមាជិកថ្មីម្នាក់ទៀតរបស់ EXO
- 2019-12-03 07:11:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ryan តួឯក "Deadpool" ប្រកាសថា ខ្លួនជាសមាជិកថ្មីម្នាក់ទៀតរបស់ EXO
ចន្លោះមិនឃើញ
តារាហូលីវូដដ៏ល្បី Ryan Reynolds បានជួបគ្នាលើកដំបូងជាមួយនឹង EXO និងបានបង្កើតការចងចាំល្អៗជាមួយគ្នាជាច្រើន ពិសេសលោកបាននិយាយទៀតថា លោកគឺជាសមាជិកថ្មីរបស់ EXO ទៀតផង។
ជួបគ្នាជាលើកដំបូងក្នុងកម្មវិធីសម្ពោធរឿងថ្មីរបស់ Netflix មានចំណងជើងថា "6 Underground” Ryan និង EXO ពិតជាបានក្លាយជាមិត្តល្អនឹងគ្នាក្នុងរយៈពេលដ៏ខ្លី ហើយពួកគេបានបង្ហោះរូបភាពថតជុំគ្នាលើបណ្ដាញសង្គម បង្កជាការភ្ញាក់ផ្អើលបំផុត។
លើកឡើងពីជំនួបនេះ Ryan បានសរសេរថា "រំភើបចិត្តដែលបានក្លាយជាសមាជិកថ្មីរបស់ EXO"។ យ៉ាងណាមិញ វាជារឿងរំភើប ហើយស្របពេលអ្នកគាំទ្រគ្រប់គ្នា សុទ្ធតែដឹងថា Chanyeol គឺជាហ្វេនផ្កាប់មុខរបស់ Ryan តាមរយៈការតែងតួជា "Deadpool” ហើយថែមទាំងកុម្ម៉ង់ឈុតនេះសម្រាប់ថ្ងៃខួបកំណើតរបស់ខ្លួនទៀត៕