កំពូលស្មាតហ្វូនកាមេរ៉ាប្រចាំឆ្នាំ ចេញតម្លៃលក់នៅខ្មែរ

  • 2019-12-03 07:32:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

DxOMark បាន​ដាក់​ចំណាត់​ថ្នាក់ Xiaomi CC9 Pro Premium Edition ជា​ស្មាតហ្វូន​មាន​កាមេរ៉ា​ល្អ​ដាច់​គេ​ប្រចាំ​ឆ្នាំ ២០១៩ ដោយ​ឈរ​នៅ​តំណែង​កំពូល​ជា​មួយ​ស្មាតហ្វូន Huawei Mate 30 Pro ជា​មួយ​ពិន្ទុ​សរុប​ ១២១ ពិន្ទុ​ដូច​គ្នា។

​Xiaomi CC9 Pro Premium Edition គឺ​ជា​ឈ្មោះ​សម្រាប់​ដាក់​លក់​នៅ​ក្នុង​ទីផ្សារ​ប្រទេស​ចិន។ ចំណែក​នៅ​បរទេស​ Xiaomi បាន​ប្រើ​ឈ្មោះ​ Redmi Mi Note 10 Pro មក​ប្រើ​​ជំនួស​វិញ។ នៅ​ពេល​នេះ Note 10 Pro ត្រូវ​បាន​​ហាង​លក់​​នៅ​កម្ពុជា​កំណត់​អំពី​តម្លៃ​លក់​របស់​វា​ ដែល​បញ្ជាក់​ថា​នឹង​មក​ដល់​ឆាប់ៗ​នេះ។

Redmi Mi Note 10 ចំនួន​ពីរ​ប្រភេទ​នឹង​លេច​វត្តមាន​នៅ​កម្ពុជា​ ក្នុង​នោះ​រួម​មាន ៖

  • Mi Note 10 ធម្មតា មាន RAM ទំហំ ៦GB និង​អង្គផ្ទុក ១២៨ GB តម្លៃ ៤៩៩ ដុល្លារ

  • Mi Note 10 Pro មាន​ RAM ទំហំ ៨GB និង​អង្គផ្ទុក ២៥៦ GB តម្លៃ ៥៩៩ ដុល្លារ

​​​ស្មាតហ្វូន​ទាំង​ពីរ​មាន​កាមេរ៉ា​ខាង​ក្រោយ​ចំនួន ៥ គ្រាប់ និង​មាន​ភ្លើង​ Flash ចំនួន ៤ គ្រាប់​ប្រភេទ LED ដែល​អាច​ផលិត​ចេញ​នូវ​រូបភាព/វីដេអូ បាន​​ក្នុង​គុណភាព​ខ្ពស់​បំផុត។ កាមេរ៉ា​មេ​កម្រិត ១០៨ MP គឺ​ជា​ Sensor Samsung ISOCELL Bright HMX ដែល​សហការ​ផលិត​ឡើង​រវាង​ Xiaomi និង Samsung ផ្ទាល់ ហើយ​កាមេរ៉ា​នេះ​បាន​ប្រកាស​ចេញ​ដំបូង​ជា​មួយ​ស្មាតហ្វូន Mi Mix Alpha។

Xiaomi ក៏​បាន​ប្រកាស​អំពី​វត្តមាន​​​ឡេន F/1.7 8P (មាន​តែ​នៅ​លើ​ម៉ូដែល Pro) ដែល​ធ្វើ​ឲ្យវា​ជា​ស្មាតហ្វូន​ដំបូង​ក្នុង​លោក​មាន​បំពាក់​ឡេន​ប្រភេទ​នេះ។ ក្រៅ​ពី​មាន​ Sensor ទំហំ 1/1.33 អ៊ីញ វា​ក៏​ជួយ​ផលិត​រូបភាព​មាន​ Detail ខ្ពស់​ និង​ថត​រូបភាព Low-Light បាន​ល្អ​​ផង​ដែរ។

លើ​ស្មាតហ្វូន​នេះ​ក៏​មាន​ឡេន​ Telephoto ជា​មួយ​បច្ចេកវិទ្យា​ទប់​លំនឹង OIS ដែល​អាច​ធ្វើ​​ការ Zoom បាន​ ៥ ដង និង​​ Zoom បែប​​ឌីជីថល​បាន​ ៥០ ដង។ Xiaomi ក៏​មាន​ផ្ដល់​នូវ​កាមេរ៉ា Ultra-Wide កម្រិត ២០ MP មាន​ទំហំ ១១៧ ដឺក្រេ ហើយ​កាមេរ៉ា​​តូច​ជាង​គេ​នៅ​ខាង​ក្រោម​ជា​ប្រភេទ Macro។ កាមេរ៉ា​ទី ៥ គឺ​​សម្រាប់​ថត​ Portrait ដែល​វា​ជា​កាមេរ៉ា Telephoto អាច​ធ្វើ​​ការ​ Zoom បាន ២ ដង៕

ចុចអាន ៖ កាមេរ៉ាមាន ៥ ហើយកាមេរ៉ាមេ 108MP ថ្ម​ 5260mAh ប៉ុន្តែលក់តម្លៃខ្ទង់ ៤០០ដុល្លារ

អត្ថបទ៖ សុខហេង

អត្ថបទពេញនិយម