ប្ដូរប្រេងម៉ាស៊ីនឡាន Bugatti Veyron ម្ដងៗត្រូវចាយអស់ ២៥ ០០០ដុល្លារ (វីដេអូ)
- 2019-12-03 08:32:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្ដូរប្រេងម៉ាស៊ីនឡាន Bugatti Veyron ម្ដងៗត្រូវចាយអស់ ២៥ ០០០ដុល្លារ (វីដេអូ)
ចន្លោះមិនឃើញ
Bugatti ជាម៉ាករថយន្តដ៏មានតម្លៃថ្លៃមហាសាល ដោយរថយន្តនីមួយៗភាគច្រើនសុទ្ធតែមានតម្លៃខ្ទង់លានដុល្លារ។ ដោយហេតុនេះហើយការចំណាយលើថ្លៃជួសជុល និងថែទាំក៏មិនមែនថោកដែរ។
បើតាមការឲ្យដឹងពី Manny Khoshbin ដែលជាអ្នកសេដ្ឋីអចលនទ្រព្យ និងអ្នកប្រមូលទិញរថយន្តមានតម្លៃៗម្នាក់ បានប្រាប់ឲ្យដឹងអំពីការចំណាយលើការថែទាំ និងជួសជុលរថយន្ត Bugatti Veyron ដែលរូបលោកមានរថយន្តនេះដល់ទៅ ២ គ្រឿងឯណោះ។
ខ្ទង់ចំណាយគួរឲ្យចាប់អារម្មណ៍មានដូចជា ៖
ការប្ដូរប្រេងម៉ាស៊ីនម្ដងក្នុងមួយឆ្នាំ ចំណាយ ២៥ ០០០ ដុល្លារ
ការប្ដូរសម្បកកង់ដែល Bugatti ណែនាំឲ្យប្ដូររៀងរាល់ ២ ទៅ ៣ ឆ្នាំម្ដង ចំណាយ ៣៨ ០០០ ដុល្លារ
ការប្ដូរយ៉ាន់រៀងរាល់ ១៦០ ០០០ គ.មម្ដង ចំណាយ ៥០ ០០០ ដុល្លារ
ចុចអាន ៖ តាមពិតឡានភីកអាប់អគ្គិសនី Cybertruck ទទួលបានគំនិតឌីហ្សាញពីឡានក្នុងរឿង 007