Janie បង្ហាញឃ្លីបវីដេអូដ៏មានន័យ​ក្នុងជីវិត​ ក្រោយកើតបានកូនស្រីដំបូង

  • 2019-12-03 08:54:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Janie Tienphusowan បាន​បំពេញ​កាតព្វកិច្ច​អស្ចារ្យ​កើត​បាន​កូន​ស្រី​ដំបូង​របស់​នាង​ និង​ស្វាមី​ Mickey ជោគជ័យ​ហើយកាល​ពី​ថ្ងៃទី ២៩ ខែវិច្ឆិកា។

កូន​ស្រី​របស់​ Janie និង​ Mickey មាន​ឈ្មោះ​ថា​ Nola Napetch Na Pombhejara កើត​មក​មាន​សុខភាព​រឹង​មាំ​ល្អ​ធម្មតា ហើយ​មុខ​វិញ​ គួរ​ឲ្យ​ស្រឡាញ់​ណាស់។ ដោយឡែក​ទើប​តែ​​ ព្រឹក​ថ្ងៃ​ទី ០៣ ខែធ្នូ​នេះ​ Janie ដែល​ជា​អ្នក​ម្ដាយ​ថ្មីថ្មោង​ បាន​បង្ហោះ​ឃ្លីប​វីដេអូ​មួយ​ ដែល​បង្ហាញ​ពី​សកម្មភាព​តាំង​ពី​ នាង​ Surprise ស្វាមី​ពី​ដំណឹង​មាន​កូន​រួម​គ្នា និង​ពេល​ដែល​នាង​ទទួល​បាន​ភាព​កក់ក្ដៅ​ពី​មនុស្ស​ជា​ទីស្រលាញ់​ជុំវិញ​ខ្លួន រហូត​សម្រាល​កូន​បាន​ជោគជ័យ។

ជាមួយ​វីដេអូ​នេះ​ នាង​បាន​សរសេរ​ថា៖ "តាំង​តែ​វិនាទី​ដំបូង​ដែល​ដឹង​ថា​​នាងតូច​របស់​ម៉ាក់​ចូល​មក​ក្នុង​ជីវិត... ទីបំផុត ខ្ញុំ​បាន​បំពេញ​នាទី​ចប់​សព្វគ្រប់ហើយ ហើយ​ខ្ញុំ​អាច​ទទួល​បាន​អ្វី​គ្រប់យ៉ាង​ដែល​ខ្ញុំ​ធ្លាប់​ស្រម៉ៃ​ចង់បាន​កាល​ពីមុន។ ម៉ាក់ស្រឡាញ់កូន​ណាស់ ស្រឡាញ់​លើ​អ្វីៗ​គ្រប់យ៉ាង​លើ​លោក​នេះ​ទាំងអស់!”។

សរុប​មក​ ក្ដី​សុខ​ដែល​នាង​ប៉ង​ចង់​បាន​ នាង​បាន​ទទួល​ហើយ អ្នក​គាំទ្រ​ក៏​រំភើប​ចិត្ត​ខ្លាំង​ដែរ ដែល​ឃើញ​ Janie មាន​ថ្ងៃ​នេះ៕

ទស្សនាវីដេអូដូចខាងក្រោម៖

ប្រភព៖ Daradaily   ប្រែ​សម្រួល៖ យី សុធារី