Samsung សម្រុកចេញស្មាតហ្វូនលក់ដាច់ខ្លាំងបំផុត ៨ ម៉ូឌែលនៅឆ្នាំ ២០២០ ខាងមុខ

  • 2019-12-03 09:59:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្មីៗ​នេះ​ក្រុមហ៊ុន​ Samsung បាន​បញ្ចេញ​ឲ្យ​ដឹង​នូវ​ចង្វាក់​ផលិតកម្ម​ស្មាតហ្វូន​តម្លៃ​មធ្យម​កម្រិត (mid-range) ដល់​ទៅ ៨ ម៉ូឌែល​ក្នុង​ប្រភេទ Galaxy A Series(2020) មាន​ដូច​ជា៖ Galaxy A51, Galaxy A21, Galaxy A31, Galaxy A41, Galaxy A61, Galaxy A71, Galaxy A81, និង Galaxy A91។

រូប Render បែកធ្លាយអាចជា A51

ស្មាតហ្វូនកម្រិតកណ្ដាលទាំងនោះកាលពីឆ្នាំ ២០១៩ កន្លងទៅបានជួយឲ្យ Samsung និងជាផ្នែកជាចំណូលធំក្នុងសហគ្រាសស្មាតហ្វូន ក៏វ៉ាដាច់គូប្រជែងផងដែរនោះបានឡើងមក ឈរកំពូលផ្នែកស្មាតហ្វូនមធ្យមលក់ដាច់ខ្លាំង។

ចំពោះម៉ូឌែលដំបូង​ឆ្នាំ 2020 នឹង​ចេញ​មុន​គេគឺ Galaxy A51 មានរចនាបថ​បែប Infinity-O អេក្រង់ ៦,៥ អ៊ិញ SuperAMOLED (ចោះប្រឡោះមុខដាក់កាមេរ៉ា Selfie ២ គ្រាប់ទំហំ ៣២+៥MP) និងមានកាមេរ៉ា ៤ ផ្នែកខាងក្រោយ(៤៨+១៦+១២+៥ MP) ដោយមានភ្ជាប់មកជាមួយនឹងមុខងារថ្មីៗ។ ជាពិសេសវាអាចនឹងមានមុខងារសាកថ្មលឿន ទំហំថាមពលថ្ម ៤០០០mAh ដាក់ឈីប Exynos 9611 SoC មាន RAM 4GB/6GB ដំណើរការដោយ Android 10។ សម្រាប់តម្លៃនឹងដឹងនៅថ្ងៃទី ១២ ខែធ្នូឆ្នាំ ២០១ ខាងមុខនេះ៕

ទស្សនាវីដេអូខាងក្រោម៖

អត្ថបទទាក់ទង៖

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ រក្សា

អត្ថបទពេញនិយម