ក្ដៅៗ! ធារី ចន្ថាប៊ីន ផ្លាស់​ទៅ​លេង​នៅ​ថៃ​វិញ​ហើយ

  • 2019-12-03 10:38:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​ពេល​អម្បាញ់មិញ​នេះ ខ្សែ​បម្រើ​កណ្ដាល​ ធារី ចន្ថាប៊ីន បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ របស់​ខ្លួន​ថា ខ្លួន​បាន​ផ្លាស់​ទៅ​លេង​នៅ​ក្លឹប​លីគ​កំពូលរបស់​ថៃ​គឺ Sukhothai FC។

តាម​ពិត​ទៅ​ ធារី ក៏​ធ្លាប់​ប្រកប​អាជីព​នៅ​ប្រទេស​ថៃ​​បាន​មួយ​រយៈ​ផង​ដែរ​ ដោយ​លេង​នៅ​ក្លឹប​ Krabi កាល​ពី​ឆ្នាំ​២០១៧។

កីឡាករ​រូប​នេះ បាន​ចំណាយ​ពេល​នៅ​ក្លឹប​លីគ​កំពូល​ម៉ាឡេស៊ី Terengganu អស់​ជាង ១ឆ្នាំ ដោយ​បាន​លេង ៥០ប្រកួត​ មុន​នឹង​ត្រឡប់​មក​លេង​នៅ​ថៃ​វិញ៕

អត្ថបទ៖ ហ៊ីម រស្មី