Crystal ទម្លាក់​ Tottenham មកលេខ៦ក្រោយឈ្នះយប់មិញ

  • 2019-12-04 03:04:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Crystal Palace បាន​ទម្លាក់​ Tottenham Hotspur មក​លេខ​៦​ ហើយ​ឡើង​ទៅ​ឈរ​លេខ​៥​ដោយ​ខ្លួន​ឯង​ក្រោយ​យក​ឈ្នះ​ Bournemouth ១​ទល់​នឹង​០​យប់​មិញ។​

ក្រុម​​រហស្សនាម​ថា​ស្ទាំង​ដែល​មាន​គ្នា​តែ​១០​នាក់​ក្រោយ​លេង​បាន​១៩​នាទី​ រក​គ្រាប់​បញ្ចូល​ទី​ដោយ​ Schlupp ​នៅ​នាទី​៧៦​។​ មួយ​គូ​ទៀត​ Manchester City ឯណោះ​វិញ​បាន​យក​ឈ្នះ​ Burnley ដោយ​លទ្ធផល​ ៤-១ ស៊ុត​បញ្ចូល​ទី​ដោយ Jesus ២​គ្រាប់​តែ​ឯង, Rodri និង​ Mahrez។​

យប់​នេះ​មាន​ការ​ប្រកួត​​ចំនួន​៦​គូ​ផ្សេង​ទៀត​ដូចជា៖

Chelsea ប៉ះ​ Aston Villa

Leicester City ប៉ះ Watford

Manchester United ប៉ះ Tottenham Hotspur

Southampton ប៉ះ Norwich City

Wolverhampton Wanderers ប៉ះ West Ham United

Liverpool ប៉ះ Everton៕

ប្រភព៖ Express   ប្រែសម្រួល៖ សៀនហួរ