ក្រាបចំនួន ៦ របស់ K-Pop មើលទៅដូចក្លែងក្លាយ ប៉ុន្តែជាការពិត
- 2019-12-04 07:11:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រាបចំនួន ៦ របស់ K-Pop មើលទៅដូចក្លែងក្លាយ ប៉ុន្តែជាការពិត
ចន្លោះមិនឃើញ
គណនី YouTube មួយបានបង្ហាញអំពីក្រាបមិនគួរឲ្យជឿចំនួន ៦ នៃវិស័យ K-Pop ដែលភាគច្រើនអាចមិនជឿថាវាទិន្នន័យពិតនោះទេ ដោយសារគម្លាតរវាងចំណាត់ថ្នាក់កំពូល និងចំណាត់ថ្នាក់បន្ទាប់មានភាពខុសគ្នាខ្លាំង។
១. វីដេអូចម្រៀង K-Pop ដែលមានអ្នកទស្សនាច្រើនជាងគេលើ YouTube
ដូចឃើញជាក់ស្ដែងបទ "Gangnam Style” មានចំនួនទស្សនារហូតដល់ ៣,៥ ពាន់លានដងលើ YouTube វ៉ាដាច់បទចម្រៀង K-Pop ដទៃទៀត។ ក្នុងក្រាបនេះដែរភាគច្រើនឃើញមានតែឃើញ PSY, BTS និង BLACKPINK តែប៉ុណ្ណោះ។
២. ក្រុមចម្រៀងដែលឈរជើងបានយូរជាងគេ
ក្រុមចម្រៀង K-Pop ដែលឈរជើងបានយូរជាងគេ ភាគច្រើនគឺជាក្រុមចម្រៀងបុរស។ យូរអង្វែងជាងគេគឺក្រុមចម្រៀង Shinhwa (ជិត ២២ឆ្នាំ) និងក្រុម g.o.d (ជិត ២១ ឆ្នាំ)។ ចំណែក Brown Eyed Girls ជាក្រុមចម្រៀងស្រីឈរជើងបានយូរជាងគេ ជាង ១៣ ឆ្នាំហើយនៅតែមិនទាន់បែកបាក់ក្រុម។
៣. អ្នកដែលចំណាយពេលហ្វឹកហាត់ច្រើនជាងគេ
G.Soul ជាតារាចម្រៀងដែលចំណាយពេលហ្វឹកហាត់យូរឆ្នាំជាងគេ ដែលហ្វឹកហាត់ក្រោមផលិតកម្ម JYP រយៈពេលដល់ ១៥ ឆ្នាំ តាំងពីមានអាយុ ១២ ឆ្នាំ។ នៅខែមករា ឆ្នាំ ២០១៥ G.Soul បានចេញប្រឡូកក្នុងវិស័យចម្រៀង K-Pop ជាផ្លូវការជាមួយអាល់ប៊ុមចម្រៀង Coming Home។
៤. ក្រុមចម្រៀងស្រីនាពេលបច្ចុប្បន្នដែលលក់អាល់ប៊ុមបានច្រើនជាងគេ
តាមតួលេខរបស់តារាងចំណាត់ថ្នាក់បទចម្រៀងរបស់កូរ៉េខាងត្បូង Gaon Music Chart គិតចាប់ពីឆ្នាំ ២០១៤ បង្ហាញថាក្រុមចម្រៀងស្រី TWICE អាចលក់អាល់ប៊ុមចម្រៀងបានដល់ ៦,៨១ លានបន្ទះឯណោះ។ ក្រុមបន្ទាប់ពី TWICE គឺ Red Velvet ដែលអាចលក់អាល់ប៊ុមចម្រៀងបានជាង ១ លានបន្ទះ។
៥. អាល់ប៊ុមចម្រៀងរបស់ក្រុមចម្រៀងបុរសដែលលក់បានច្រើនជាងគេនៅឆ្នាំ ២០១៩
គិតត្រឹមខែវិច្ឆិកាឆ្នាំនេះ អាល់ប៊ុម Map of the Soul: Persona របស់ BTS អាចលក់ចេញបានរហូតដល់ជាង ៣,៥ លានបន្ទះ ជាអាល់ប៊ុមក្រុមចម្រៀង K-Pop បុរសលក់ដាច់បានច្រើនជាងគេ តាមពីក្រោយដោយអាល់ប៊ុម An Ode របស់ក្រុម SEVENTEEN ដែលលក់បានប្រមាណជិត ១លានបន្ទះ។ អាល់ប៊ុមរបស់ BTS ក៏ជាអាល់ប៊ុមលក់ដាច់បានច្រើនជាងគេក្នុងលោក ច្រើនជាងអាល់ប៊ុមរបស់តារាល្បីៗដទៃទៀតរួមមាន Post Malone, Ed Sheeran និង Taylor Swift ជាដើម។
៦. ក្រុមចម្រៀងដែលលក់អាល់ប៊ុមបានច្រើនជាងគេបំផុត
បើគិតតែក្រុមចម្រៀងដែលមិនទាន់បែកបាក់ក្រុមជាផ្លូវការនោះ BTS គឺជាក្រុមដែលលក់អាល់ប៊ុមបានច្រើនជាងគេបំផុតជាមួយចំនួនសរុប ១៨,៦ លានបន្ទះ វ៉ាដាច់ក្រុមចម្រៀងជើងចាស់ TVXQ ដែលលក់បានជិត ១១ លានបន្ទះ។ បញ្ជាក់ថាវាគឺចំនួនលក់ដែលដកស្រង់ចេញពីតារា Gaon មួយប៉ុណ្ណោះ បើបូកសរុបពី Platform ដទៃដែរគឺចំនួនលក់របស់ BTS មានដល់ជាង ៣៨ លានបន្ទះប៉ុណ្ណោះ៕