កីឡាករ​ ២​រូប​ដែល Man Utd គួរ​តែ​លក់​ចេញ​នៅ​ខែ​មករា​ខាង​​មុខ

  • 2019-12-04 07:17:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester United បង្ហាញ​ទម្រង់​លេង​មិន​ល្អ​ឡើយ សម្រាប់​ការ​ចាប់​ផ្ដើម​រដូវ​កាល​២០១៩-២០​នេះ។ បច្ចុប្បន្ន​ពួក​គេ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​១០​ឯណោះ​ក្នុង​តារាង​ពិន្ទុ Premier League។ យ៉ាងណា​វិបសាយ​បរទេស​មួយ​បាន​​​បញ្ចេញ​មតិ Man Utd គួរ​លក់​កីឡាករ​២​នាក់​ចេញ ដែល​បង្ហាញ​ទម្រង់​លេង​មិន​ល្អ។ នោះគឺ៖

១. Jesse Lingard

នៅ​រដូវ​កាល​២០១៨-១៩ ក្នុង​ Premier League កីឡាករ Jesse Lingard រក​​បាន​តែ​៤​គ្រាប់​​គត់ និង​ Assist ២​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៣៧​ប្រកួត។ សម្រាប់​រដូវ​កាល​នេះ​វិញ គេ​​រក​បាន​តែ​១​គ្រាប់​គត់​ និង​គ្មាន​ការ Assist។ បច្ចុប្បន្ន តំណែង​លេង​របស់ Lingard ត្រូវ​បាន Dan James យក​បាន​បាត់​ទៅ​ហើយ។ នៅ​សល់​តែ​រយៈពេល​​ប្រហែល​ជាង​១០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ Lingard ឈាន​ដល់​វ័យ​២៧​ឆ្នាំ​។

២. Phil Jones

Phil Jones ត្រូវ​បាន​បិសាច​ក្រហម​នាំ​មក​តាំង​ពី​ជំនាន់​គ្រូ​តា Ferguson ពី​ក្លឹពBlackburn Rovers។ ប៉ុន្តែ​ទម្រង់​លេង​បច្ចុប្បន្ន​របស់​គេ​ហាក់​ធ្លាក់​ខ្លាំង និង​បាត់បង់​តំណែង​ការពារ​កណ្ដាល​បាត់​ទៅ​ហើយ។ រដូវ​កាល​ថ្មី​នេះ​កីឡាករ​វ័យ​២៧​ឆ្នាំ​លេង​បាន​តែ​​១​ប្រកួត​គត់​ក្នុង​លីគ។

ប្រភព៖ Sports Keeda   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម