ភ្នំពេញ ៖ទីក្រុងម្ចាស់ផ្ទះការប្រកួតកញ្ញាឯកទេសចរណ៍អន្តរជាតិ ឆ្នាំ២០១៩ វគ្គផ្តាច់ព្រ័ត្រ

  • 2019-12-05 03:10:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការប្រកួតកញ្ញាឯកទេសចរណ៍អន្តរជាតិ បានត្រឡប់មកប្រទេសកម្ពុជាវិញជាលើកទីពីរដែលមានកញ្ញាឯកដ៏ស្រស់ស្អាតចំនួន ៣០ រូបមកពីជុំវិញពិភពលោកនឹងប្រកួតប្រជែងគ្នានៅក្នុងកម្មវិធីដែលនឹងត្រូវធ្វើឡើងនៅណាហ្គាវើលដ៍ក្នុងរាជធានីភ្នំពេញ។

កម្មវិធីប្រកួតកញ្ញាឯកដ៏ល្បីល្បាញប្រចាំឆ្នាំលើកទី១៣ នេះនឹងត្រូវរៀបចំវគ្គផ្តាច់ព្រ័ត្ររបស់ខ្លួននៅសាលមហោស្រព NABA នៅណាហ្គាវើលដ៍ទី២ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ ខណៈឆ្នាំមុន អ្នកគ្រងមកុដបានទៅលើកញ្ញា Sarah Chebet Pkyach មកពីប្រទេសកេនយ៉ា។

លើកកម្ពស់វិស័យទេសចរណ៍ និងវប្បធម៌ជាតិខ្មែរ ៖

ការប្រកួតកញ្ញាឯកទេសចរណ៍អន្តរជាតិនេះ ផ្តល់ឱកាសដល់កញ្ញាឯកមកពីគ្រប់តំបន់ទូទាំងពិភពលោកអាចចែករំលែក ផ្លាស់ប្តូរ និងរៀនពីបទពិសោធន៍ពីគ្នាទៅវិញទៅមក។ កម្មវិធីនេះ ទទួលបានការគាំទ្រពីក្រសួងទេសចរណ៍កម្ពុជា និងជាវេទិកាដើម្បីបង្ហាញ “ព្រះរាជាណាចក្រអច្ឆរិយៈ” វិស័យទេសចរណ៍ និងវប្បធម៌ដ៏ល្អផូរផង់ និងថ្លៃថ្នូររបស់ប្រទេសកម្ពុជាឲ្យពិភពលោកបានស្គាល់កាន់តែច្បាស់។

បន្ទាប់ពីការរៀបចំការប្រកួតកញ្ញាឯកទេសចរណ៍អន្តរជាតិប្រកបដោយជោគជ័យកាលពីឆ្នាំ២០១៦ ជាឆ្នាំដំបូងដែលកម្មវិធីនេះត្រូវបានរៀបចំនៅក្រៅប្រទេសម៉ាឡេស៊ី មណ្ឌលកម្សាន្តចម្រុះដែលឈ្នះពានរង្វាន់លំដាប់ពិភពលោកណាហ្គាវើលដ៍ គឺជាទីតាំងផ្លូវការសម្រាប់កម្មវិធីនេះ ពីថ្ងៃទី១ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នេះជាថ្មីម្តងទៀត។

មុនការប្រកួតវគ្គផ្តាច់ព្រ័ត្រ កញ្ញាឯកទាំងអស់នឹងចូលរួមប្រកួត “ឈុតសម្លៀកបំពាក់ប្រពៃណី” នៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍ទី១ នៅថ្ងៃទី១០ ខែធ្នូនេះ។ កញ្ញាកំពូលសម្រស់ទាំងអស់ ក៏នឹងចូលរួមក្នុងសកម្មភាពលើកកម្ពស់វប្បធម៌ខ្មែរ និងសកម្មភាពសប្បុរសធម៌ជាច្រើនជុំវិញរាជធានីភ្នំពេញផងដែរ រួមទាំងការទស្សនកិច្ចទៅកន្លែងទេសចរណ៍សំខាន់ៗទៀតផង។

វគ្គផ្តាច់ព្រ័ត្រ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៤ ខែធ្នូនេះ នៅសាលមហោស្រព NABA ណាហ្គាវើលដ៍ទី២ ដែលបេក្ខនារីម្នាក់នឹងត្រូវគ្រងមកុដជាកញ្ញាឯក និងលេខពីរចំនួន ៤ រូប ខណៈពានរង្វាន់ពិសេស នឹងត្រូវប្រគល់ផងដែរដល់កញ្ញាដែល “ស្រស់ស្អាតជាងគេក្នុងឈុតប្រពៃណី” “មានទេពកោសល្យជាងគេ” “ប្រជាប្រិយជាងគេ” និង “ថតរូបស្អាតជាងគេ”។

**អំពីកម្មវិធីប្រកួតកញ្ញាឯកទេសចរណ៍អន្តរជាតិ ៖ **

សហគ្រិនជនជាតិម៉ាឡេស៊ីលោក Tan Sri Datuk Danny Ooi បានបង្កើតកម្មវិធីប្រកួតកញ្ញាឯកទេសចរណ៍អន្តរជាតិនេះឡើងក្នុងខែធ្នូ ឆ្នាំ២០០៧ ជាមួយគោលបំណងបង្កើតឱកាសអភិវឌ្ឍអាជីព និងជំនាញច្រើនជាងមុនដល់សុភាពនារីទូទាំងពិភពលោក។

ការប្រកួតកញ្ញាឯកទេសចរណ៍អន្តរជាតិវគ្គផ្តាច់ព្រ័ត្រ តែងតែត្រូវបានធ្វើឡើងក្នុងទីក្រុងកួឡាឡាំពួររៀងរាល់ឆ្នាំលើកលែងក្នុងឆ្នាំ២០១៦ ដែលកម្មវិធីនេះត្រូវបានប្រព្រឹត្តទៅនៅណាហ្គាវើលដ៍ក្នុងរាជធានីភ្នំពេញ។ វគ្គផ្តាច់ព្រ័ត្រឆ្នាំដំបូង បានទៅលើកញ្ញាឯក Sorina Neacsu មកពីប្រទេសរ៉ូម៉ានី ខណៈកញ្ញាឯកអូស្ត្រាលីបានគ្រងមកុដ ៣ ដងក្នុងចំណោម ១២ លើកដែលត្រូវបានរៀបចំកន្លងមក។ រៀបចំដោយក្រុមហ៊ុន D’Touch International កម្មវិធីប្រកួតកញ្ញាឯកទេសចរណ៍អន្តរជាតិនេះត្រូវបានទិញសិទ្ធិពាណិជ្ជកម្ម (franchise) នៅ ៨០ ប្រទេសទូទាំងពិភពលោក។

តាមដានសកម្មភាពថ្មីៗនៃការប្រកួតកញ្ញាឯកទេសចរណ៍អន្តរជាតិនៅលើ ៖ ទំព័រហ្វេសប៊ុក ៖ Miss Tourism Metropolitan International គេហទំព័រផ្លូវការ ៖ http://www.mtmi.com.my/

ផ្សព្វផ្សាយដោយ៖

ក្រុមហ៊ុន D’TOUCH INTERNATIONAL SDN. BHD. ទំនាក់ទំនង ៖ កញ្ញា Catherine Hew +60178873160 (cathew@dtouchinternational.com)

អត្ថបទ៖ Sponsored