Messi សោកស្ដាយ​ ដោយ​ឃើញ​កីឡាករ​ Liverpool មួយ​រូប​ ជាប់​ត្រឹម​លេខ ៤ ក្នុង Ballon d'Or

  • 2019-12-05 13:56:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Lionel Messi បាន​និយាយ​ប្រាប់​សារព័ត៌មាន​ Canal+ ថា វា​ពិត​ជា​គួរ​ឲ្យ​រអៀស​ខ្លួន​ណាស់ ដែល​ឃើញ​ខ្សែ​ប្រយុទ្ធ​សេណេហ្គាល់ Sadio Mane ជាប់​លេខ ៤ ក្នុង​ Ballon d'Or។

Messi បាន​និយាយ​ថា៖ “ វា​ពិត​ជា​គួរ​ឲ្យ​ខ្មាស​ណាស់​ ដែល​ឃើញ Mane ជាប់​លេខ ៤​ក្នុង​ពាន Ballon d'Or។ ខ្ញុំ​គិត​ថា ឆ្នាំ​នេះ មាន​កីឡាករ​ល្អៗ​ច្រើន​ណាស់ ដែល​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ តែ​ខ្ញុំ​ជ្រើសរើស Mane '' ។

កីឡាករ​អាហ្សង់ទីន​រូប​នេះ​បាន​បន្ត​ថា៖ “ Mane បាន​សម្រេច​បាន​ស្នាដៃ​យ៉ាង​អស្ចារ្យ​ក្នុង​ឆ្នាំ​នេះ ដែល​វា​ជា​ករណី​ពិសេស​ផ្សេង​ពី​ក្រុម Liverpool ទាំង​មូល។ នេះ​ហើយ​ជា​មូលហេតុ​ដែល​ខ្ញុំ​ជ្រើសរើស​រូប​គេ '' ។

ខ្សែ​ប្រយុទ្ធ​ Liverpool កីឡាករ Sadio បាន​រក​គ្រាប់​បាល់​ចំនួន ២៦គ្រាប់ ក្នុង​ ៥០ប្រកួត​គ្រប់​កម្មវិធី​របស់ Liverpool កាល​ពី​រដូវ​កាល​មុន ចំណែក​រដូវ​កាល ២០១៩/២០​នេះ Mane រក​បាន ១៣​គ្រាប់ ក្នុង ២១ប្រកួត៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី