ដឹងអំពីទំហំថ្ម Galaxy S11+ ពិតជាធំសម្បើម

  • 2019-12-06 03:11:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​​កន្លង​មក​គេ​បាន​ដឹង​អំពី​លក្ខណៈ​សម្បត្តិ​ខ្លះៗ​លើ​ផ្នែក​កាមេរ៉ា​របស់​ Galaxy S11+ ​ដែល​វា​នឹង​ជា​ការ​បោះ​ជំហាន​ធំ​មួយ​របស់​ Samsung តាម​រយៈ​ការ​បំពាក់​នូវ​ប្រព័ន្ធ​កាមេរ៉ា​ខ្លាំង​សម្បើម មាន​ដូច​ជា​កាមេរ៉ា​កម្រិត ១០៨ MP, អាច​ថត​វីដេអូ​ដល់​កម្រិត 8K និង​ការ​ Zoom បែប Optical បាន​ ៥ដង​ជា​ដើម។

មិន​ត្រឹម​តែ​ផ្លាស់​ប្ដូរ​លើ​ប្រព័ន្ធ​កាមេរ៉ា​នោះ​ទេ Samsung ក៏​​បង្កើន​នូវ​ថាមពល​ថ្ម​លើ Galaxy S11+ ផង​ដែរ​ ដែល​វា​ជា​ផ្នែក​ដ៏​សំខាន់​មួយ។ បើ​តាម​ការ​ប្រទះ​ឃើញ​របស់​ក្រុម​ការងារ​នៅ Galaxy Club បាន​បង្ហាញ​ថា​​ថ្ម​លើ Galaxy S11+ គឺ​មាន​លេខ​ម៉ូដែល EB-BG988ABY ដែល​វា​មាន​ទំហំ​ធំ​ដល់ ៥០០០ mAh ដែល​ថ្ម​នេះ​ទើប​ទទួល​បាន​លិខិត​បញ្ជាក់​ពី​ភ្នាក់ងារ​ SafetyKorea របស់​កូរ៉េ​ខាង​ត្បូង។

តួ​លេខ​នេះ​មាន​ន័យ​ថា​ Galaxy S11+ នឹង​មាន​បំពាក់​ថ្ម​ទំហំ​ធំ​ដាច់​គេ​ក្នុង​ចំណោម​ស្មាតហ្វូន​កម្រិត​ Premium របស់​ Samsung។ ស្មាតហ្វូន Samsung បច្ចុប្បន្ន​ដែល​មាន​ថ្ម​ធំ​ជាង​គេ​គឺ Galaxy S10 5G ដែល​មាន​ទំហំ ៤៥០០ mAh, Galaxy Note10+ ថ្ម​ទំហំ ៤៣០០ mAh និង Galaxy S10+ ថ្ម​ទំហំ ៤១០០ mAh៕

ចុចអាន ៖ Samsung ទំនង​លេង​ម៉ូដ Galaxy Fold 2 តាម Motorola ​ដើម្បី​លក់​ធូរ​ថ្លៃ​ក្រោម ១ ពាន់​ដុល្លារ

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម