អតីត​គ្រូ​កម្ពុជា​ Leonardo គិត​ទុក​មុន វៀតណាម​មាន​ឱកាស​ច្រើន​ឈ្នះ​កម្ពុជា

  • 2019-12-06 03:59:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​ជំនួប​រវាង​កម្ពុជា​និង​វៀតណាម​មក​ដល់​នៅ​ថ្ងៃ​ស្អែក អតីត​គ្រូ​ជម្រើស​ជាតិ​កម្ពុជា​លោក Leonardo Vitorino យល់​ឃើញ​ថា វៀតណាម​មាន​ឱកាស​ច្រើន​អាច​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។

Leonardo បាន​សរសើរ​ U22​ កម្ពុជា​ បន្ទាប់​ពី​ពួក​គេ​អាច​ឈាន​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី​៣០។ យ៉ាងណា Leonardo ដែល​បច្ចុប្បន្ន​កំពុង​ធ្វើ​ការ​​​ជាមួយ​ក្លឹប Vasco da Gama ក្នុង​ប្រទេស​ប្រេស៊ីល​​មាន​គំនិត​ថា U22 វៀតណាម​ខ្លាំង​ជាង​កម្ពុជា និង​មាន​ឱកាស​ច្រើន​ឡើង​ទៅ​យក​មេដាយ​មាស។

ឆ្លើយតប​នឹង​សំនួរ​របស់​អ្នក​កាសែត​វៀតណាម​បុរស​សញ្ជាតិ​ប្រេស៊ីល​និយាយ​ថា៖ “ខ្ញុំ​គិត​ថា U22វៀតណាម​​មាន​ឱកាស​អាច​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ព្រោះ​​គេ​មាន​កីឡាករ​មាន​បទពិសោធន៍​ច្រើន។ ការ​ជំរុញ​ទឹកចិត្ត​ពី​សមិទ្ធិផល​របស់​ក្រុម​ជម្រើស​ជាតិ​វៀតណាម​នា​ពេល​ថ្មីៗ​នេះ​ក៏​បាន​បង្កើត​នូវ​ការ​លើក​ទឹកចិត្ត​ដល់​កីឡាករ​វ័យ​ក្មេង​ផង​ដែរ៕

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម
អត្ថបទថ្មី