នាឡិកាឆ្លាតវៃ Samsung នេះចេញលក់ហើយតំរូវអ្នកហាត់កីឡាជាពិសេសតែម្តង

  • 2019-12-06 05:05:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Galaxy Watch Active 2 ជានាឡិកាសុខភាពបែបស្ព័រ (Sport) ដ៏វៃឆ្លាតបំផុតសម្រាប់អ្នកហាត់កីឡា និងអ្នកស្រឡាញ់សុខភាពទាំងឡាយផងដែរ។

“កីឡានាំមកនូវសុខភាព” ជាការពិតណាស់សម្រាប់លោកអ្នកដែលចូលចិត្តហាត់កីឡាគឺ បញ្ជាក់ថាអ្នកស្រឡាញ់ និងយកចិត្តទុកដាក់ក្នុងការថែទាំងសុខភាពប្រចាំថ្ងៃ ប៉ុន្តែជាមួយនឹងនាឡិកា Galaxy Watch Active 2 គឺយកចិត្តទុកដាក់ពីសុខភាពរបស់អ្នកជាងអ្វីដែលអ្នកគិតទៅទៀត។

Samsung Galaxy Watch ម៉ូឌែល Active 2 គឺជាកំពូលនាឡិកា (Smart Watch) ដែលមានមុខងារពិសេសៗជាច្រើនសម្រាប់ថែទាំ និងតាមដានសុខភាពប្រចាំថ្ងៃរបស់លោកអ្នកដូចជា៖ កម្មវិធីវាស់ចង្វាក់បេះដូង, វាស់សម្ពាធឈាម, ការគេង, ការដើរ, ការរត់, ជិះកង់, និងហែលទឹកជាដើម។

អ្វីដែលពិសេសធ្វើឱ្យ Active 2 ទទួលបានការចាប់អារម្មណ៍ និងការពេញចិត្តគាំទ្រយ៉ាងច្រើនគឺរូបរាង និងបច្ចេកវិទ្យាដែលមិនគ្រាន់តែផ្តោតលើអ្នកហាត់កីឡាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានរចនាបថទាក់ទាញ ស្រស់ស្អាត ហាប់ណែន គួរឱ្យស្រឡាញ់ទៀតផង។

សម្រាប់ទីផ្សាររកម្ពុជា នាឡិកាដៃឆ្លាតវៃ Samsung Galaxy Watch ម៉ូឌែល Active 2 គឺដាក់លក់តែម៉ូឌែល Bluetooth ប៉ុណ្ណោះ។ ចំពោះតម្លៃវិញគឺមានភាពខុសគ្នាតិចតួចទៅតាមប្រភេទនីមួយ៖

Fitness (Aluminum + Sport Band):

  • ទំហំ 44mm ៖ មាន ៣ ពណ៌គឺ (ខ្មៅ, ប្រាក់, មាស) ជាមួយនឹងតម្លៃ ២៩៩ ដុល្លារ

  • ទំហំ 40mm ៖ មាន ៣ ពណ៌គឺ (ខ្មៅ, ប្រាក់, មាស) ជាមួយនឹងតម្លៃ ២៧៩ ដុល្លារ

Fashion (Stainless steel + Leather Band):

  • ទំហំ 44mm ៖ មាន ៣ ពណ៌គឺ (ខ្មៅ, ប្រាក់, មាស) ជាមួយនឹងតម្លៃ ៣៦៩ ដុល្លារ។
  • ទំហំ 40mm ៖ មាន ៣ ពណ៌គឺ (ខ្មៅ, ប្រាក់, មាស) ជាមួយនឹងតម្លៃ ៣៤៩ ដុល្លារ

មាននាឡិកា Samsung Galaxy Watch ម៉ូឌែល Active 2 តែមួយគ្រឿងហាក់បីដូចជាមានគិលានុបដ្ឋាយិកាថែទាំសុខភាពម្នាក់ និងគ្រូបង្វឹកដែលជម្រុញឱ្យហាត់កីឡាដើម្បីសុខភាពម្នាក់នៅជិតខ្លួនរាល់ថ្ងៃអ៊ីចឹងដែរ។

សម្រាប់ព័ត៌មានលម្អិត អ្នកអាចមកសាកសួរដោយផ្ទាល់នៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយផលិតផល សាមសុងដែលនៅជិតលោកអ្នកបំផុត ឬទូរសព្ទ៖ 1800 203 232 ៕

អត្ថបទ៖ រក្សា