ម៉ូតូ Honda Wave Alpha ឆ្នាំ២០២០ រចនាឡើងម៉ាអេម តម្លៃតែ១ពាន់ដុល្លារ
- 2019-12-06 07:21:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ូតូ Honda Wave Alpha ឆ្នាំ២០២០ រចនាឡើងម៉ាអេម តម្លៃតែ១ពាន់ដុល្លារ
ចន្លោះមិនឃើញ
ម៉ូតូ Honda Wave Alpha ស៊េរីឆ្នាំ២០២០ បានបង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសម៉ាឡេស៊ី ជាមួយនឹងការរចនារូបថ្មីយ៉ាងទាក់ទាញ។
Wave Alpha ថ្មីនេះទទួលបានការរចនាឡើងវិញផ្នែកខាងមុខ ព្រមទាំងបំពាក់តែមថ្មីយ៉ាងស្រស់ស្អាត។ មិនតែប៉ុណ្ណោះ ស្តុបស៊ីញ៉ូមុខត្រូវបានដាក់ខិតចុះមកក្រោម ខណៈស្តុបស៊ីញ៉ូក្រោយត្រូវបែងចែកដាច់ពីចង្កៀងក្រោយ មើលទៅរឹតតែស្ព័រ។
ម៉ូត Wave Alpha ឆ្នាំ២០២០ នេះមាន ២ម៉ូដែល គឺម៉ូដែលប្រើកាំរាយ តម្លៃខ្ទង់ ១ ០៥០ដុល្លារ និងម៉ូដែលប្រើកាំបន្ទះ តម្លៃខ្ទង់ ១ ១០០ដុល្លារ។ វាប្រើម៉ាស៊ីនកម្លាំង ១១០សេសេ និង ចង្កឹះលេខ ៤វគ្គ។ ធុងសាំងរបស់វាអាចផ្ទុកបានចំណុះ ៣,៧លីត្រ ខណៈឃ្លុបក្រោមកែបអាចដាក់មួកសុវត្ថិភាពបានមួយ។
ម៉ូដែលកាំរាយ ប្រើហ្វ្រាំងមុខ-ក្រោយប្រភេទ Drum Brake ខណៈប្រភេទកាំបន្ទះ ប្រើហ្វ្រាំងមុខ Hydraulic Disc Brake និងហ្វ្រាំងក្រោយ Drum Brake។ ចំណែកឯបូមវិញ គឺបូមមុខ Telescopic និងបូមក្រោយ Double Shock។ ម៉ូតូ Wave ថ្មីនេះមាន ៣ពណ៌ គឺ ក្រហម ខៀវ និង លឿង៕