មិត្តហ្វូន ចាប់ផ្តើមដាក់ឲ្យដំណើរការប្រព័ន្ធគ្រប់គ្រងការចែកចាយ DMS.One សម្រាប់ក្រុមហ៊ុនអង្គរមីលឃ៍
- 2019-12-06 09:23:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិត្តហ្វូន ចាប់ផ្តើមដាក់ឲ្យដំណើរការប្រព័ន្ធគ្រប់គ្រងការចែកចាយ DMS.One សម្រាប់ក្រុមហ៊ុនអង្គរមីលឃ៍
ចន្លោះមិនឃើញ
នៅថ្ងៃសុក្រ ទី៦ ខែធ្នូ ឆ្នាំ២០១៩នេះ នៅការិយាល័យកណ្តាលរបស់ ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក (ANGKOR DAIRY PRODUCTS CO., LTD.) ក្រុមហ៊ុនមិត្តហ្វូន និងអង្គរមីលឃ៍ បានចាប់ផ្តើមរៀបចំពិធីសម្ពោធដាក់ឲ្យដំណើរការកម្មវិធីគ្រប់គ្រងការចែកចាយតាមអនទ្បាញ DMS.One សំរាប់ផលិតផលទឹកដោះគោអង្គរមីលឃ៍ ជាផ្លូវការដោយមានការចូលរួមពីថ្នាក់ដឹកនាំកំពូលៗនៃក្រុមហ៊ុនទាំងពីរផងដែរ។
DMS.ONE (Distribution Management System) គឺជាឧបករណ៍គ្រប់គ្រង ទៅលើប្រតិបត្តិការសកម្មភាពផ្នែកលក់ នៅក្នុងយុគសម័យទំនើប។ ប្រព័ន្ធគ្រប់គ្រងនេះ ជួយដល់ការរៀបចំបែងចែក និងចែកចាយពីក្រុមហ៊ុនកណ្ដាល ទៅកាន់ភ្នាក់ងារលក់ ឬភ្នាក់ងារកណ្ដាល ទៅកាន់អ្នកគ្រប់គ្រងលក់និងភ្នាក់ងារលក់តាមទីផ្សារនាៗផងដែរ។
គ្រប់គ្រងប្រព័ន្ធចែកចាយទូទៅនិងការលក់តាមអនទ្បាញ
ជំនួយដល់ការត្រួតពិនិត្យ និងកំណត់ទីតាំងនីមួយៗ
ប្រមូលផ្តុំទិន្នន័យ រក្សាទិន្នន័យធំៗបានតាមតម្រូវការ
បែងចែកបានច្រើនកម្រិត ជូនអតិថិជន
ការរចនាទ្បើងមានមុខងារច្រើន សំរាប់សហគ្រាស
ប្រភេទនៃរបាយការណ៍មានភាពខុសគ្នា
ការរួមបញ្ចូលបច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍តែមួយ
ជំនួយ ២ផ្នែក: Web base and Mobile Native Application
អំឡុងពេលសម្ពោធលោក ឌន ខ្វុក ខាញ់ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន អង្គរមីលឃ៍ បានថ្លែងថា ៖ "សេវាកម្មគ្រប់គ្រងការចែកចាយ DMS.One គឺជាគម្រោងអត្ថិភាពសំខាន់ជាងគេបំផុតរបស់ក្រុមហ៊ុនលោក។ រហូតមកដល់ខែធ្នូឆ្នាំ២០១៩នេះ ក្រោយពីបានសិក្សាវាយតម្លៃ ពីដៃគូជាច្រើនដែលបានផ្ដល់សេវាកម្មនេះ អង្គរមីលឃ៍បានសម្រេចចិត្តចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនមិត្តហ្វូនដើម្បីអនុវត្តន៍គម្រោងរួមគ្នា។ ប្រព័ន្ធគ្រប់គ្រងនេះ ជាជំនួយការដ៏ចម្បង សំរាប់ក្រុមហ៊ុនអង្គរមីលឃ៍ ដើម្បីដោះស្រាយរាល់បញ្ហាប្រឈមនឹងលំបាកនាៗ ដែលក្រុមហ៊ុនកំពុងជួបប្រទះ"។
នៅក្នុងឱកាសនោះដែរ លោក ហ្វុង វ៉ាន់ គឿង នាយកប្រតិបត្តិរបស់ក្រុមហ៊ុនមិត្តហ្វូន បានបង្ហាញនូវឆន្ទៈក្នុងការបង្កើតគម្រោង DMS.One នេះឡើងហើយក៏បានចែករំលែកគោលការណ៍ នឹងផែនការរបស់ DMS ទៅកាន់ក្រុមហ៊ុនអង្គរមីលឃ៍ ផងដែរ។ វាជាផ្នែកមួយដ៏ពិសេសផងដែរ សម្រាប់ប្រតិបត្តិការដំណោះស្រាយប្រព័ន្ធបច្ចេកវិទ្យារបស់មិត្តហ្វូននាពេលអនាគត។ លោកបានគូសបញ្ជាក់ថា ៖ "ក្រុមហ៊ុនមិត្តហ្វូន នឹងសហការជាមួយសហគ្រាសនាៗក្នុងប្រទេសកម្ពុជា ដើម្បីបង្កើតនូវរាល់ដំណោះស្រាយប្រព័ន្ធបច្ចេកវិទ្យា ដែលមានភាពវ័យឆ្លាត ស្វ័យប្រវត្តិនិងដើម្បីពាំនាំនូវអត្ថប្រយោជន៍ជាច្រើនជូនអតិថិជនផងដែរ"។
ក្នុងកម្មវិធីនោះ បានកត់សំគាល់ទៅលើចំណុចសំខាន់ៗ នៃប្រព័ន្ធគ្រប់គ្រងការចែកចាយ DMS.One ដោយធ្វើយ៉ាងណាឲ្យមានភាពល្បីរន្ទឺនៅក្នុងទីផ្សារ ដែលសក្ដិសមបំផុតសម្រាប់វិស័យផ្សេងៗគ្នារួមមាន៖ "អ្នកលក់រាយ ផ្នែកចំណីអាហារ និងភេសជ្ជៈ សណ្ឋាគារ ធនាគារ និងវិស័យអាជីវកម្មផ្សេងៗជាច្រើនទៀតផងដែរ"។
មិត្តហ្វូន គឺជាក្រុមហ៊ុនទូរគមនាគមន៍ដែលឈានមុនគេ ក្នុងការដោះស្រាយបញ្ហាប្រព័ន្ធបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា ដែលតែងតែផ្ដល់នូវសេវាកម្មផ្សេងៗគ្នាជាច្រើនរួមមាន៖ ដំណោះស្រាយប្រព័ន្ធបច្ចេកវិទ្យារដ្ឋាភិបាល ប្រព័ន្ធទូរសព្ទចល័ត អ៊ីនធឺណិត Content service, Leased Line service, e-Payment និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន៕