ឃើញក្លឹប PL ដេញគ្រូញឹក អតីតមេ Juve ខំប្រឹងរៀនអង់គ្លេស
- 2019-12-06 11:48:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃើញក្លឹប PL ដេញគ្រូញឹក អតីតមេ Juve ខំប្រឹងរៀនអង់គ្លេស
ចន្លោះមិនឃើញ
អតីតគ្រូបង្គោល Juventus លោក Massimiliano Allegri បាននិយាយប្រាប់សារព័ត៌មាន ESPN ថា លោកនឹងមិនត្រលប់មកពិភពបាល់ទាត់វិញមុនចប់រដូវកាល ២០១៩/២០ទេ តែលោកកំពុងសម្ងំរៀនអង់គ្លេសពេលនៅទីក្រុងមីឡាន។
លោកបានលើកឡើងថា៖ " ខ្ញុំនឹងត្រលប់មកពិភពបាល់ទាត់វិញនៅខែមិថុនា [ឆ្នាំ២០២០]។ ខ្ញុំត្រូវការពេលសម្រាកមួយឆ្នាំ ក្រោយដាច់ពី Juventus '' ។
លោកបានគូសបញ្ជាក់ថា៖ " ខ្ញុំកំពុងតែរៀនភាសាអង់គ្លេសនៅទីក្រុងមីឡាន។ ខ្ញុំអាចនិយាយបានគ្រាន់បើហើយ តែអារឿងស្ដាប់ហ្នឹង រាងពិបាកបន្តិច '' ។
គួរបញ្ជាក់ផងដែរថា ក្នុងពេលថ្មីៗនេះដែរ លោកបានជាប់ក្នុងពាក្យចចាមអារ៉ាមមួយចំនួន ដោយថាលោកនឹងមកដឹកនាំក្លឹប Manchester United ឬ ក្លឹប Arsenal នៅពេលខាងមុខនេះ៕