អាណិតខ្លោចចិត្ត! រកឃើញសាកសពទារកម្នាក់ នៅក្នុងបន្ទប់ទឹកព្រលានយន្ដហោះហ្វីលីពីន
- 2019-12-09 01:41:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាណិតខ្លោចចិត្ត! រកឃើញសាកសពទារកម្នាក់ នៅក្នុងបន្ទប់ទឹកព្រលានយន្ដហោះហ្វីលីពីន
ចន្លោះមិនឃើញ
សាកសពទារកម្នាក់ ត្រូវបានគេរកឃើញនៅក្នុងបន្ទប់ទឹកព្រលានយន្ដហោះអន្ដរជាតិម៉ានីឡាកាលពីថ្ងៃអាទិត្យកន្លងទៅ ដែលបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
យោងតាមភ្នាក់ងារសារព័ត៌មានជាតិហ្វីលីពីនឲ្យដឹងថា សាកសពទារកគឺជាក្មេងស្រីដែលត្រូវរកឃើញដោយអាជ្ញាធរព្រលានយន្ដហោះកាលពីវេលាម៉ោង ៧ព្រឹកដោយមានខោក្នុងរុំជាប់ក។ ខោក្នុងនោះ ត្រូវបានគេជឿថាជារបស់ម្ដាយទារកដែលបោះបង់កូនចោល។ ភ្លាមៗ ក្រោយរកឃើញ ទារកត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះបឋមដែរបើទោះជាគ្មានសញ្ញាថានៅរស់រានមានជីវិតក៏ដោយ។
យ៉ាងណាមិញ មកទល់ពេលនេះ ប៉ូលិសកំពុងបើកការស៊ើបអង្កេតជុំវិញករណីខាងលើ ហើយខាងមន្ត្រីព្រលានយន្ដហបានបញ្ជាឲ្យឆេកកាម៉េរាសុវត្ថិភាពទាំងអស់ក្នុងស្ថានីយ៍ទៀតផង៕