ល្ងាចនេះ កម្ពុជា ត្រូវសងសឹក មីយ៉ាន់ម៉ា រត់ដាច់ជើងចោលហើយ
- 2019-12-09 02:08:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្ងាចនេះ កម្ពុជា ត្រូវសងសឹក មីយ៉ាន់ម៉ា រត់ដាច់ជើងចោលហើយ
ចន្លោះមិនឃើញ
ម៉ោង៣រសៀលនេះ កម្ពុជា នឹងត្រូវប៉ះក្រុមមីយ៉ាន់ម៉ា ក្នុងការប្រកួតដណ្ដើមយកមេដាយសំរឹទ្ធនាព្រឹត្តិការណ៍ស៊ីហ្គេម២០១៩ នៅប្រទេសហ្វីលីពីន។
ក្រុមទាំងពីរបានប៉ះគ្នាម្ដងមកហើយ ក្នុងពូលជាមួយគ្នា ដោយពេលនោះកម្ពុជាចាញ់ក្នុងលទ្ធផលមិនអស់ចិត្ត ២-១។ យ៉ាងណាមិញ លោក Felix គ្រូបង្វឹករបស់ក្រុមកម្ពុជា ចង់ជួបមីយ៉ាន់ម៉ានេះម្ដងទៀត ដើម្បីសងសឹក ហើយពេលនេះឱកាសនោះបានមកដល់ហើយ ពួកគេត្រូវលេងដណ្ដើមយកចំណាត់ថ្នាក់លេខ៣។
នេះជាប្រកួតចុងក្រោយរបស់កម្ពុជា ដូច្នេះកីឡាករទាំងអស់សុទ្ធតែត្រៀមរួចជាស្រេច ដើម្បីបញ្ចេញសមត្ថភាពប្រកួត យកជ័យជម្នះជួនជាតិ។ ស្របពេលលោក Felix វិញ ក៏បញ្ជាក់ដែរថាក្នុងប្រកួតនេះ នឹងធ្វើឱ្យអ្នកគាំទ្រជក់ចិត្តមិនខាន៕