៦ ចំណុចខ្លាំងគួរដឹង មុនទិញស្មាតហ្វូនតម្លៃជាង ២០០ដុល្លាររបស់ Huawei

  • 2019-12-09 03:56:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​ក្រុមហ៊ុន Huawei បាន​បញ្ចេញ​ស្មាតហ្វូន​របស់​ខ្លួន​មួយ​ម៉ូឌែល​ទៀត​ដើម្បី​វាយ​លុក​ទីផ្សារ ជា​ពិសេស​គឺ​យុវវ័យ​ដែល​និយម​ស្មាត​ហ្វូន​តម្លៃ​ជាង ២០០ដុល្លារ ដោយ​អម​មក​ជា​មួយ​ការ​រចនា​រូបរាង​ឥត​ខ្ចោះ​ថែម​ទាំង​សមត្ថភាព​មិន​ធម្មតា។

ខាង​ក្រោម​នេះ​គឺជា​ ៦​ចំណុចខ្លាំង​របស់ Huawei Y9s ដែល​មាន​តម្លៃ​ត្រឹម ២៥៩ដុល្លារប៉ុណ្ណោះ៖

១. ការរចនាតួ​ខ្លួន

តួខ្នងក្រាល​ដោយ​កញ្ចក់​កោង 3D ការពារ​សឹក​ឆ្កូត ពណ៌​គ្រីស្តាល់​ភ្លឺ​ចែងចាំង ធ្វើ​ឲ្យ​ស្មាតហ្វូន​កាន់​តែ​ប្រណីត។ មួយ​វិញ​ទៀត គឺ​បន្ទះ​ស្កេន​ក្រយៅ​ដៃ​ចំហៀង វា​ស្កេន​ដោះ​សោ​បាន​ត្រឹមត្រូវ លឿន និង ងាយ​ស្រួល​ប្រើប្រាស់។ បន្ត​ទៀត​គឺ​កាមេរ៉ា​ផុស​ឡើង វា​ជា​បច្ចេកវិទ្យា​កំពុង​ពេញ​និយម និង​ទ្រ​​ទម្ងន់​បាន​​ដល់​ទៅ ១៥ គីឡូ។

២. អេក្រង់

HUAWEI Ultra FullView Display ជា​អេក្រង់​លាត​ពេញ គ្មាន​ឆក ទំហំ ៦,៥៩ អ៊ីញ កម្រិត​បង្ហាញ FHD+ ដោយ​អេក្រង់​លាត​នេះ វា​កាន់​តែ​ផ្ដល់​ភាព​ងាយ​ស្រួល​ពេល​លេង​អ៊ីនធឺណិត មើល​ភាពយន្ត និង ពេល​លេងហ្គេម។

៣. កាមេរ៉ា AI បីគ្រាប់

កាមេរ៉ា​គឺ​ជា​ចំណែក​សំខាន់​បំផុត​សម្រាប់​ការ​ប្រើប្រាស់​ប្រចាំថ្ងៃ ដូច្នេះ​សម្រាប់​ប្លង់​ទូទៅ​គឺ Y9s បាន​បំពាក់​ទំហំ​កាមេរ៉ា ៤៨MP ថត​រូប​ច្បាស់ និង​លម្អិត ហើយ​រូបភាព​ថត​ដែល​ថត​ចេញ​មាន​ខ្នាត​ធំ​ដល់​ទៅ 8000x6000 ប្លង់​ទូលាយ​ទំហំ ៨MP ថត​រូប​ទូលាយ​ខ្លាំង ដល់​ទៅ ១២០° វា​ជួយ​បង្កើន​ពន្លឺ​ផ្ដល់​ពណ៌​បាន​ស្រស់ល្អ និង ប្លង់​ព្រាល​ទំហំ ២MP កាត់​ព្រាល​បាន​ត្រូវ​ចំណុច​។ ហើយ​វា​ក៏​មាន​មុខងារ​ផ្សេងៗ​ទៀតដូចជា Pro mode, Night mode, Slow-motion, Time-lapse, Light painting, HDR ជាដើម។

៤. កាមេរ៉ា Pop-Up សែលហ្វី

សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ថត​សែល​ហ្វី​ធានា​ថា​ត្រូវចិត្ត​ជា​មួយ​កាមេរ៉ា​ផុស​ឡើង (Pop-up Selfie Camera) ទំហំ ១៦MP មាន​បច្ចកវិទ្យា AI ជំនួយ​ពន្លឺ និង ពណ៌​រូបភាព​កាន់​តែ​ស្អាត មុខងារ​ជំនួយ​សម្រស់ (Beauty mode) និង មុខងារ​ជំនួយ​ប្លង់​ព្រាល​ខាងក្រោយ។

៥. ថាមពលប្រើប្រាស់

ផ្ទុក​ថាមពល​ថ្ម​ទំហំ ៤០០០ mAh និង​ជា​មួយ​រន្ធ USB ប្រភេទ C ​បញ្ចូល​ថ្ម​តែ​ម្តង​ប្រើ​ពេញ​មួយថ្ងៃ។

៦. អង្គផ្ទុកទិន្ន័យ

HUAWEI Y9 s មក​ជា​មួយ​អង្គ​ចង​ចាំ​ទំហំ ៦GB អង្គ​ផ្ទុក​ទិន្នន័យ​ដល់​ទៅ ១២៨GB និង​​អាច​បន្ថែម​មេម៉ូរី​រហូត​ដល់ ៥១២GB ដែល​អាច​ដំឡើង​កម្មវិធី​ឬ​ ហ្គេម ​និង ទាញ​យក​ភាពយន្ត​យ៉ាង​ពេញ​ចិត្ត​ផងដែរ។

សម្រាប់​ ៦​ចំណុច​ខាង​លើ​ជឿជាក់​បាន​ថា​វា​ជា​ជំនួយ​សម្រាប់​អ្នក​កំពុង​តែ​ស្វែង​រក​ស្មាតហ្វូន​ថ្មី​ដែល​មាន​តម្លៃ​ជាង ២០០ដុល្លារ។ ប្រសិន​បើ​អ្នក​ចាប់​អារម្មណ៍​លើ​ម៉ូឌែល Huawei Y9s អ្នក​អាច​ស្វែង​រក​គ្រប់​ហាង​លក់​ទូរសព្ទ​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​កុម៉្មង់​ទុកមុន។ ចំពោះ​ការ​កុម្ម៉ង់​ទុក​នឹង​ទទួល​បាន​កាតាប​ស្ពាយ​ក្រោយ​របស់ Huawei (Huawei Backpack) និង​លេខ​ពិសេស​របស់ Smart ផងដែរ ហើយ​ស្មាតហ្វូន​នេះ​នឹង​មកដ​ល់​នៅ​ថ្ងៃ​ទី ១២.១២.២០១៩

អត្ថបទ៖ សុខហេង