Hyundai Palisade ឆ្នាំ២០២០ ធ្វើតេស្តបុកបានលទ្ធផលល្អគ្រប់វិញ្ញាសារ ផ្តល់សុវត្ថិភាពបំផុត

  • 2019-12-09 08:06:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិទ្យាស្ថានធានារ៉ាប់រងដើម្បីសុវត្ថិភាពផ្លូវហាយវេ Insurance Institute for Highway Safety ហៅកាត់ថា IIHS បានបញ្ចេញលទ្ធផលធ្វើតេស្តសុវត្ថិភាព លើរថយន្ត SUV ខ្នាតធំកៅអី៣ជួរ Hyundai Palisade ស៊េរីឆ្នាំ២០២០ ជាផ្លូវការ។

រថយន្ត Hyundai Palisade ថ្មី ទទួលបានលទ្ធផល "Top Safety Pick+” (ផ្តល់សុវត្ថិភាពខ្ពស់បំផុត) ក្រោយបានពិន្ទុ "Good” ទាំង៦វិញ្ញាសារ ដោយក្នុងនោះរួមទាំង ការធ្វើតេស្តបុកពីមុខផ្នែកអ្នកដំណើរ។ មិនតែប៉ុណ្ណោះ Palisade បានពិន្ទុខ្ពស់បំផុត "Superior” ក្នុងវិញ្ញាសារការពារអ្នកដំណើរផ្នែកខាងមុខទៀតផង។

សូមបញ្ជាក់ថា រថយន្តតួខ្ពស់ដ៏ទំនើប និងសុវត្ថិភាព Hyundai Palisade នេះ ប្រើម៉ាស៊ីនចំណុះ ៣,៨លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ២៩១សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ និងប៉ុងពីរ។ វាមានតម្លៃចាប់ពី ៣១ ៥៥០ដុល្លារលើទីផ្សារសហរដ្ឋអាមេរិក៕

ប្រភព៖ Cnet   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម