McLaren 620R ឆ្នាំ២០២០ ថ្មីសន្លាង ដូចឡានប្រណាំងបេះបិត ផលិតតិចគ្រឿងទៀត

  • 2019-12-11 03:48:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

McLaren បានបន្តពង្រីកត្រកូល Sports Series របស់ខ្លួន ដោយបញ្ចេញនូវរថយន្តស្ព័រម៉ូដែលថ្មីសន្លាងមួយទៀត ហៅថា 620R។

រថយន្ត McLaren 620R នេះនឹងត្រូវផលិតត្រឹមតែ ៣៥០គ្រឿងប៉ុណ្ណោះ។ បើនិយាយទៅវាមានកម្លាំងខ្លាំងបំផុតក្នុងត្រកូល Sports Series ដោយប្រើម៉ាស៊ីនំណុះ ៣,៨លីត្រ Twin-turbocharged ទំហំ ៨ស៊ីឡាំង មានកម្លាំងរហូតដល់ទៅ ៦១២សេះ ដំណើរការដោយប្រអប់លេខអូតូ ៧វគ្គ ហៅថា Seamless Shift Gearbox (SSG)។

រថយន្តស្ព័រនេះអាចរត់ពីកុងទ័រ ០ ដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ២,៩វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមា ៣២០គីឡូម៉ែត្រក្នុងមួយម៉ោង។

620R ត្រូវបានបំផុតគំនិត និងចែករំលែកផ្នែករឹងជាច្រើនពីរថយន្តប្រណាំង McLaren 570S GT4 ដូចជា ម៉ាស៊ីន, គ្រោងឆ្អឹង Carbon Fiber Mnocell II, គ្រឿងលេងកាត់ខ្យល់, ប្រព័ន្ធបូម និងហ្វ្រាំងជាដើម។

McLaren នឹងចាប់ផ្តើមផលិតរថយន្ត 620R នៅក្នុងខែមករាខាងមុខនេះ ជាមួយនឹងតម្លៃចាប់ពី ៣២៩ ០០០ដុល្លារលើទីផ្សារបរទេស។ វានឹងចេញលក់នៅខែកុម្ភៈ ឆ្នាំ២០២០៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី