​ទូរសព្ទ​នេះ​តម្លៃ​​ក្រោម​ ​១៦០​ ​ដុល្លា​ទេ​ ល្មមប្រើហើយកាមេរ៉ាក៏​អ៊េមទៀត!

  • 2019-12-11 04:49:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បើ​និយាយ​ពីទី​ផ្សារ​ស្មា​ត​ហ្វូ​ន​ ​ពិតជា​ប្រកួតប្រជែង​គ្នា​ខ្លាំង​សម្បើម​ណាស់។​ ​ទូរសព្ទ​ជាច្រើន​ម៉ាក​ ​ច្រើន​ស៊េរី​បាន​សម្ពោធ​នៅក្នុង​ឆ្នាំនេះ​ ជាពិសេស​​ប្រសិនជា​ ​យើង​មាន​ថវិកា​សម​ល្មម​ ​តើ​ប្រភេទ​ទូរសព្ទ​ម៉ូដែល​ណា​​ អាចសាក​សមនឹង​តម្លៃ​ដែល​ត្រូវ​នឹងទិញ​មក​ប្រើ​?​

realme​ ​5

​ជាមួយនឹង​ការប្រកួត​ប្រជែង​ ​តម្លៃ​របស់​ស្មា​ត​ហ្វូ​ននៅ​លើ​ទីផ្សារ​ក៏​រឹតតែ​ខ្លាំង​ឡើង​ៗ​ ​ក្រុមហ៊ុន​ ​Realme​ ​ក៏បាន​នាំ​យក​​នូវ​ម៉ូដែល​ស៊េរី​ ​realme​ ​5​ ​និង​ ​realme​ ​ដទៃទៀត​​ជាមួយនឹង​ ​កម្លាំង​ ​ឈីប​ ​ខ្លាំង​អស្ចារ្យ​​ដែល​ជា​អាវុធ​ពិសេស​​សម្រាប់​យក​មក​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​ទូរសព្ទ​ដៃ​ ​ដែល​មាន​កាមេរ៉ា​ក្រោយ​រហូតដល់​ទៅ​ ​៤ គ្រាប់​​ ចាប់ពី​តម្លៃ​ ​១៥៩​ ​ដុល្លា​ឡើង​​ទៅ​។​ ​​តោះ!! ​មក​មើល​ទាំងអស់គ្នា​លក្ខ​ណៈ​សម្បិ​ត្ត​ ​(​specs​)​ ​របស់​ស្មា​ត​ហ្វូ​ន​ ​realme​ ​ដូច​ខាងក្រោម​៖​

​សមត្ថភាព​កម្លាំង​​របស់​ ​Realme​ ​5 ​៖

ស្មា​ត​ហ្វូ​ន​ ​Realme​ ​5​ ​បំពាក់​ដោយ​បន្ទះ​ឈីប​ ​Snapdragon​ ​665​ ​ជា​ធម្មតា​នឹង​មាន​គេ​សួរ​ថា​៖​ ​តើ​បន្ទះ​ឈី​ប​ល្អ​អាចយ​ក​ធ្វើអ្វី​បាន​ខ្លះ​?​ ​បន្ទះ​ឈី​ប​ល្អ​គឺ​ ​តែងតែ​ធ្វើ​ឱ្យ​ការប្រតិបត្តិ​ការ​មាន​ស្ថេរ​ភាពជា​ពិសេស​នៅពេល​លេង​ហ្គេម​ ​ប៉ុន្តែ​អ្វី​ដែល​មនុស្ស​ភាគច្រើន​ប្រហែលជា​មិនបាន​ដឹង​នោះ​គឺ​ ​បន្ទះ​ឈី​ប​ដែល​ល្អ​នោះ​គឺ​ជួយ​កាត់បន្ថយ​ការប្រើ​ប្រាស់​ ​ថាមពល​ថ្ម​ឲ្យអស់​តិច​។​ ​នេះ​មានន័យថា​បន្ទះ​ឈី​ប​ល្អ​ ​មិន​ត្រឹមតែ​ជួយ​ឲ្យ​ទូរសព្ទ​ដំណើរការ​លឿន​ប៉ុណ្ណោះទេ​ ​ប៉ុន្តែ​ថែមទាំង​ធ្វើ​ថាមពល​ថ្ម​ អាច​ប្រើប្រាស់​បាន​យូរ​ថែមទៀត​ផង​។​ ​ ​ ​ឈីប​ ​Snapdragon​ ​665​ ​ទទួល​បាន​ពិន្ទុ​ដល់​ ​៧.៧១៩​ ​ខណៈ​ពេល​ដែល​ការ​ធ្វើតេស្ត​ក្រា​ហ្វិ​ច​ ​T​-​Rex​ ​នៅ​ ​GFXbench​ ​អាច​គ្រប់គ្រង​បាន​រហូតដល់​ ​៥០​ ​ហ្វ្​រេ​មក្នុ​ងរយៈ១វិនាទី​ ​នៅក្នុង​ជំនាន់​ ​PCMark​ ​។​ ​បើ​ប្រៀបធៀប​ទៅ​នឹង​ ​Helio​ ​P70​ ​ជាទូទៅ​​ឈីប​ ​Snapdragon​ ​665​ ​មាន​ពិន្ទុ​ល្អ​ប្រសើរ​ជាង​នៅក្នុង​ការ​លេង​ហ្គេម​​ប៉ុន្តែ​សម្រាប់​ស៊ីភីយូ​វិញ​ ​(​CPU​)​ ​គឺ​ប្រហាក់​ប្រហែលគ្នា​។​

​កម្លាំង​ថ្ម​ ​៥០០០ មីលីអំពែម៉ោង (mAh​) ​សម្រាប់​ ​Realme​ ​5​

realme​ ​5​ ​មាន​កម្លាំង​ថ្ម​ ​រហូតដល់​ ​៥០០០ មីលីអំពែម៉ោង​អាច​ប្រើប្រាស់​បាន​យូរ​ ធ្វើឲ្យ​អ្នក​រីករាយ​​ក្នុង​ការ​លេងកម្សាន្ត​ជាមួយនឹង​ទូរសព្ទ​របស់​អ្នក​បានពេញមួយថ្ងៃ​។​ ​ជាមួយ​ថាមពល​ដ៏​អច្ឆរិយ​នេះ​​អ្នក​អាច​លេង​ ​ហ្គេម​​ផាប់​ជី​ ​(​PUBG​)​ ​​គ្មាន​ការ​ព្រួយបារម្ភ​បាន​រហូតដល់​ ​៨ ម៉ោង​ ​ធានា​ថា​បាញ់​រហូតដល់​ខ្ជិល​តែម្តង​ ​ឬ​អ្នក​អាច​ប្រើប្រាស់​ថាមពល​ថ្ម​នេះ​យក​ទៅ​មើល​វីដេអូ​វិញ​បាន​រហូតដល់​ ​២០ ម៉ោង​​ ​ឬក៏​អាច​ស្តាប់​ចម្រៀង​បាន​ ​រហូតដល់​ ​៣០​ ​ម៉ោង​ឯណោះ​ ​និយាយទៅ​ធានា​ថា​មិន​ឲ្យ​ទាស់ចិត្ត​រឿង​អស់​ថ្ម​។​ ​ជាមួយ​ថ្ម​ភ្លោះ​ ​និង​​បន្ទះ​ដែក​មិន​ច្រេះ​ អាច​ជួយការ​ពារ​នូវ​សុ​វត្ថ​ភាព​កម្តៅ​ទូរសព្ទ​។​ សម្រាប់​វត្ថុធាតុដើម​ដែល​ការពារ​កម្តៅ​ទូរសព្ទ​​ត្រូវ​បាន​ប្រើ​ដើម្បី​ស្រោប​ជុំវិញ​ស៊ុម​​មក​តែម្តង​។​

​កាមេរ៉ា​ ​៤ ​គ្រាប់​​តម្លៃ​​ ​១៥៩ ​ដុល្លារ​​លើRealme​ ​5​

​អ្វី​ៗ​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​នោះ​គឺ​ ​ស្មា​ត​ហ្វូ​ន​ ​Realme​ ​5​ ​គឺ​​ជា​ទូរសព្ទ​ដំបូង​គេ​បង្អស់​ដែល​បំពាក់​កាមេរ៉ា​ចំនួន​ ​៤​ ​គ្រាប់​​ត្រូវ​បាន​ដាក់​លក់​ក្នុង​តម្លៃ​ធូរថ្លៃ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​។ ចំណែកភាពល្បីល្បាញរបស់ក្រុមហ៊ុន​ទូរស័ព្ទ​ដៃ​ ​Realme​ ក៏​កំពុងតែ​ទទួល​បាន​ចំណាប់​អារម្មណ៍​ខ្លាំង​ពីអ​តិថិ​ជន​ផង​ដែរ​។​

​ទូរសព្ទ​ ​realme​ ​ក៏បាន​ភ្ជាប់​ជាមួយ​​កាមេរ៉ា​ទូលាយ​ ​៨​ ​មេ​ហ្គា​ភិច​សែល​​អាច​ថត​រហូតដល់​ ​១១៩ ដឺក្រេ​នៃ​រូបភាព​ដែល​បាន​ថត​ ​និង​​កា​មេ​រ៉ា​ឡែ​ន​ម៉ាក្រូ​​ទំហំ​ ​២​ ​មេ​ហ្គា​ភិច​សែល​សម្រាប់​ការ​ថតរូប​ជិត​ ​បាន​យ៉ាង​ច្បាស់​ល្អ​។​ ​​កាមេរ៉ា​គោល​​កម្រិត​ ​(​aperture​)​ ​f​/​1.8​ ​និង​ ​PDAF​ ​ដែល​អាច​ចាប់​កម្រិត​រូបភាព​បាន​ច្បាស់​​និង​រហ័ស​។​ កាមេរ៉ា​គោល​​ទំហំ​ ១២​ ​មេ​ហ្គា​ភិច​សែល​ ​និង​​កាមេរ៉ា​ទំហំ​ ​២​ ​មេ​ហ្គា​ភិច​សែល​​។

-ឡេនទូលាយ​ ​(​Ultra​-​wide​-​angle​)​ ​មិន​អាច​ចាប់​រូបភាព​ដោយ​ស្វ័យប្រវត្ត​បាន​ល្អ​ដូច​ ​កាមេរ៉ា​ដើម​នោះ​ទេ​ ​ប៉ុន្តែ​វា​មាន​សមាសភាព​សំរាប់​ថតរូប​ពេលយប់​បាន​ល្អជា​មួយ​នឹង​មុខងារ​ ​(​ ​Nightscape​)​។​ ​

-ឡេន ​Macro​ ​ដែល​មានកម្រិត​អាប់​ភិ​ច​ឆើ​ ​(​aperture​)​ ​តូច​រហូតដល់​ ​f​/​2.8​ ​អាច​ឲ្យ​អ្ន​ក​ផ្តិ​ចយ​ក​រូបភាព​ដែល​នៅ​កៀក​ក្នុង​កំរិត​ជិត​បំផុត​ ​នឹង​គុណភាព​ច្បាស់​ល្អ​ ​នៅពេល​ដែល​មាន​ពន្លឺ​គ្រប់គ្រាន់​។​

​បច្ចុប្បន្ន​នេះ​​ ​realme​ ​5​ ​គឺជា​​ស្មា​ត​ហ្វូ​ន​មួយនេះបំពាក់​ជាមួយ​​កាមេរ៉ា​ ​៤ គ្រាប់​​ថ្ម​​ ៥០០០ មីលីអំពែម៉ោង(​mAh)​ ​និង​បន្ទះ​ឈី​បមា​ន​ថាមពល​ខ្លាំង និងតម្លៃ​សមរម្យទៀតផង ដូចនេះហើយ វានឹងជាជម្រើសដំបូងល្អបំផុតដែលអ្នកគួរពិចារណា៕