កាដូចុងឆ្នាំ មេចែកលុយ ១០លានដុល្លារ បុគ្គលិកហ៊ោរកិល!

  • 2019-12-11 08:39:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីពេលថ្មីៗនេះ លោក Edward St John ដែលជាម្ចាស់ក្រុមហ៊ុនអចលនទ្រព្យមួយ នៅក្នុងទីក្រុង Baltimore រដ្ឋ Maryland សហរដ្ឋអាមេរិក បានធ្វើឲ្យបុគ្គលិករបស់លោកស្មានមិនដល់ និងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

លោក Edward St John

លោក Edward បានបង្កើតកម្មវិធីជប់លៀងប្រចាំក្រុមហ៊ុន សម្រាប់បុគ្គលិកសរុប ១៩៨នាក់ ហើយប្រកាសផ្តល់ប្រាក់លើសទឹកចិត្ត និងប្រាក់សម្រាប់វិស្សមកាល ចំនួន ១០លានដុល្លារ ទុកជាកាដូចុងឆ្នាំដល់បុគ្គលិក។

ក្នុងនោះ បុគ្គលិកដែលធ្វើការយូរឆ្នាំ ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តច្រើនជាង ប៉ុន្តែជាមធ្យមពួកគេទទួលបានម្នាក់ ៥០ ០០០ដុល្លារឯណោះ។

យ៉ាងណាមិញ លោក Edward ក៏បានប្រាប់ពីមូលហេតុ ដែលបុគ្គលិកគ្រប់គ្នាទទួលបានប្រាក់រង្វាន់បែបនេះ ក៏ដោយសារតែការសម្រេចបាននូវគោលដៅរបស់ពួកគេ៕

ប្រភព៖ Metro   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម