លែងមានការបែងចែក Galaxy S11 អាចនឹងប្រើឈីប SD865 ទាំងអស់

  • 2019-12-12 01:43:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រៀងរាល់​ឆ្នាំ​ក្រុមហ៊ុន Samsung ​បាន​បែងចែក​ការ​ផ្គត់ផ្គង់​បន្ទះ​ឈីប​ជា​ ២ ប្រភេទ ដោយ​មាន​ប្រភេទ Snapdragon របស់​ក្រុមហ៊ុន Qualcomm សម្រាប់​ស្មាតហ្វូន Galaxy នៅ​ទីផ្សារ​អាមេរិក និង Exynos របស់ Samsung ​នៅ​ទីផ្សារ​ដទៃ (អឺរ៉ុប​និង​អាស៊ី)។

វិល​មក​ដល់​ឆ្នាំ ២០២០ ​គន្លង​មួយ​នេះ​ទំនង​នឹង​ត្រូវ​ផ្លាស់ប្តូរ ហើយ​បង្វែរ​ទៅ​ប្រើប្រាស់​ឈីប Snapdragon 865 របស់ Qualcomm ទាំង​អស់​វិញ ដោយ​សារ​ហេតុផល​ទាក់ទិន​នឹង​ស្តង់ដារ​អភិវឌ្ឍ​ផ្នែក​កាមេរ៉ា​ជា​ចម្បង។

តាម​ប្រភព Ice Universe បាន​ឲ្យ​ដឹង​ថា Galaxy S11 ​លើ​ទីផ្សារ​សកល សង្ឃឹមអាចនឹង​បំពាក់​ឈីប SD865 ទាំង​អស់ ព្រោះ​ដោយ​សារ​ឈីប​នេះ​អាច​ដំណើរការ​ប្រព័ន្ធ​ផលិតផល​រូបភាព ISP (Image Processing System) បាន​ល្អ​ប្រសើរ​ជាង​បន្ទះ​ឈីប Exynos 990។

នេះ​ឆ្លើយតប​ទៅ​នឹង​ចចាមអារ៉ាម​ដែល​ថា Galaxy S សេរ៊ី​ឆ្នាំ ២០២០ នឹង​មាន​ Sensor កាមេរ៉ា​ធំ​ឡើង​ដល់​ទំហំ 108MP បែប​នេះ​វា​សក្តិសម​ជាមួយ​ការ​ប្រើប្រាស់​ឈីប​របស់ Qualcomm ជា​ជាង​ឈីប​ប្រចាំ​ត្រកូល Exynos។ យ៉ាងណាមិញ​ចម្លើយ​ច្បាស់ការ​យើង​នឹង​បាន​ឃើញ​នៅ​អំឡុង​ចុង​ខែ​កុម្ភៈ​ខាង​មុខ​ទាំង​អស់​គ្នា៕

អានអត្ថបទ:

ប្រភព៖ techmoblog   ប្រែ​សម្រួល៖ កៅ រក្សា