ឡាន Rolls-Royce នេះ មានតែ១គត់លើលោក ព្រោះមានលក្ខណៈពិសេស Rolls-Royce ផ្សេងគ្មាន

  • 2019-12-12 03:37:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីពេលថ្មីៗនេះ អ្នកជំនួញជនជាតិស៊ុយអែតម្នាក់ បានយករថយន្ត Rolls-Royce Phanthom របស់ខ្លួន ទៅតុបតែងផ្នែកខាងក្នុងយ៉ាងពិសេសបំផុត មិនធ្លាប់មាន Rolls-Royce ផ្សេងណាធ្វើបែបនេះឡើយ។

នៅត្រង់ពិដានខាងលើ និងទ្វារទាំងសងខាង ព្រមទាំងលើតាប្លូខាងមុខផងដែរនោះ ត្រូវបានប៉ាក់រូបផ្កាកុលាបយ៉ាងពិសេស សរុបរហូតដល់ទៅ ១លានថ្នេរ។

ផ្កាកុលាបនេះទៀតសោធ មិនមែនជាផ្កាកុលាបធម្មតាឡើយ ព្រោះវាមានឈ្មោះថា ផ្កាកុលាប “Phantom Rose” ដែលមានដាំតែនៅក្នុងសួន Rose Garden នៅក្រុមហ៊ុនធំ Rolls-Royce ក្នុងទីក្រុង Goodwood នៃប្រទេសអង់គ្លេស តែប៉ុណ្ណោះ។

រឹតតែពិសេសជាងនេះទៅទៀត Rolls-Royce Phanthom ដែលមានតែ១គ្រឿងគត់លើលោកនេះ ក៏បានប៉ាក់រូបមេអំបៅ ពូជ Adonis Blue ដ៏កម្រទៀតផង។

សូមបញ្ជាក់ថា ស្នាដៃប៉ាក់សរុប ១លានថ្នេរដ៏ពិសេសខាងលើ ត្រូវបានធ្វើឡើងដោយក្រុម Rolls-Royce Bespoke Collective Team ដែលមានជំនាញដ៏អស្ចារ្យ ក្នុងការកែច្នៃ និងតុបតែងលើរថយន្ត Rolls-Royce៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង