ប្រព័ន្ធទូទាត់ប្រាក់លំដាប់អន្តរជាតិ Coda Payments ប្រកាសអំពីកំណើន ដ៏ខ្លាំងក្លានៅក្នុងប្រទេសកម្ពុជា

  • 2019-12-12 07:07:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសកម្ពុជា ជាប្រទេសមួយនៅក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុត ក្នុងពិភពលោកក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។ បច្ចេកវិទ្យា និងប្រព័ន្ធឌីជីថល បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការលូតលាស់ ដែលជាការបង្ហាញពីសក្ដានុពលដ៏វិសេសវិសាលសម្រាប់វិស័យអាជីវកម្មបែបឌីជីថល ជាពិសេសអាជីវកម្ម ដែលប្រតិបត្តិការក្នុងវិស័យហ្គេមទូរសព្ទដៃ។ ប្រព័ន្ធទូទាត់ប្រាក់លំដាប់អន្តរជាតិ Coda Payments ដែលជាកម្មវិធីទូទាត់អន្តរជាតិសម្រាប់ហ្គេមអនឡាញ និងការបញ្ចូលទឹកប្រាក់សម្រាប់កម្មវិធីឌីជីថលផ្សេងៗទៀត បន្តការរីកលូតលាស់យ៉ាងខ្លាំងក្លារបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។

បង្កើតឡើងក្នុងឆ្នាំ2011 Coda Payments បានចាប់ផ្ដើមប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌូនេស៊ី ហើយចាប់តាំងពីពេលនោះមក បានពង្រីកខ្លួនរហូតដល់ 22 ប្រទេស រួមមាន ប្រទេសថៃ ម៉ាឡេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា កម្ពុជា ឡាវ ឥណ្ឌា បង់ក្លាដែស វៀតណាម ស្រីលង្កា តៃវ៉ាន់ ឡាវ សិង្ហបុរី អារ៉ាប៊ីសាអូឌីត អារ៉ាប់រួម អេហ្ស៊ីប បារ៉ែន គុយវ៉ែត ម៉ារ៉ុក ទួរគី ប្រេស៊ីល ម៉ិកស៊ិក និងអាហ្សង់ទីន។

ការធ្វើប្រតិបត្តិការតាមរយៈកម្មវិធី Coda Payments មានភាពឆាប់រហ័ស និងងាយស្រួល។ សម្រាប់អ្នកដែលមានបំណងធ្វើការបញ្ចូលទឹកប្រាក់សម្រាប់ហ្គេមដូចជា Mobile Legends, PUBG Mobile, Rules of Survival, ឬ Free Fire អាចធ្វើប្រតិបត្តិការបានយ៉ាងងាយស្រួលដោយមិនចាំបាច់ប្រើប័ណ្ណឥណទានឡើយ។ អ្នកប្រើប្រាស់គ្រាន់តែចូលទៅកាន់ Codashop តាមរយៈគេហទំព័រwww.codashop.com/kh/ តែប៉ុណ្ណោះ។ អ្នកគ្រាន់តែជ្រើសរើសឈ្មោះហ្គេម វាយបញ្ចូលព័ត៌មានលម្អិតអំពីគណនី ជ្រើសរើសតម្លៃ និងធ្វើការទូទាត់ជាមួយនឹងមធ្យោបាយទូទាត់ដែលលោកអ្នកពេញចិត្ត បន្ទាប់មក គណនីរបស់អ្នកនឹងបង្ហាញពីការបញ្ចូលទឹកប្រាក់ភ្លាមៗ។

លោក Philippe Limes អគ្គនាយកនៃ Coda Payments មានប្រសាសន៍ថា “យើងមានសេចក្ដីសោមនស្សយ៉ាងក្រៃលែងចំពោះការរីកចម្រើនលូតលាស់ឥតឈប់ឈររបស់កម្មវិធី Coda Payments នៅក្នុងប្រទេសកម្ពុជា។ ជាមួយនឹងកំណើនសេដ្ឋកិច្ចដ៏ខ្លាំងក្លា រួមនឹងការពេញនិយមរបស់ប្រជាជនកម្ពុជាចំពោះការលេងហ្គេមលើទូរសព្ទដៃ យើងមើលឃើញថាប្រទេសកម្ពុជា គឺជាទីផ្សារដ៏មានសក្តានុពលមួយ”។

នៅក្នុងប្រទេសកម្ពុជា Codashop ទទួលយកការទូទាត់តាមរយៈសេវាបង់វិក័យប័ត្ររបស់ក្រុមហ៊ុនស្មាត( Smart )សែលកាត (Cellcard) និងកម្មវិធី e-wallet WingPay App។

Codashop គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីបញ្ចូលទឹកប្រាក់ដែលមានតម្លៃសមរម្យជាងគេបំផុត ផ្ដល់ជូននូវតម្លៃដែលមានលក្ខណៈប្រកួតប្រជែង និងមានរង្វាន់ដ៏ទាក់ទាញជូនចំពោះអតិថិជនរបស់ខ្លួនថែមទៀតផង។

លោក Limes បានបន្តថា “កម្មវិធី Coda Payments គឺមានមោទនភាពយ៉ាងខ្លាំងដែលបានក្លាយខ្លួនជាក្រុមហ៊ុនមួយ ដើម្បីនាំឱ្យប្រទេសកម្ពុជាឆ្ពោះទៅរកយុគសម័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក”។

អំពីកម្មវិធី Coda Payments កម្មវិធី Coda Payments (www.codapayments.com) ជួយដល់ក្រុមហ៊ុនផ្គត់ផ្គង់ កម្មវិធីឌីជីថលក្នុងការទទួលបានចំណូលពីផលិតផល និងសេវាកម្មរបស់ខ្លួននៅក្នុងទីផ្សារដែលកំពុងរីកដុះដាលប្រហែលជាងម្ភៃទីផ្សារ។ ស្ថាបនិក នៃហ្គេមដ៏ពេញនិយមជាងគេដូចជា PUBG Mobile, Call of Duty: Mobile និង Mobile Legends: Bang Bang ហើយនឹងកម្មវិធីផ្សាយវីដេអូផ្ទាល់ដូចជា BeIN និង Bigo Live និងកម្មវិធីមើលវីដេអូតាមតម្រូវការ (video-on-demand platforms) ដូចជាកម្មវិធី Viu បានសហការគ្នាជាមួយ Coda ដើម្បីទទួលយកការទូទាត់វិក័យប័ត្រផងដែរ។

នៅលើវែបសាយត៍ផ្ទាល់ខ្លួនរបស់ពួកគេ ដែលប្រើប្រាស់កម្មវិធី Codapay ជួយឱ្យអ្នកប្រើប្រាស់ធ្វើការទូទាត់ដោយមានជម្រើសបណ្ដាញច្រកទូទាត់វិក័យបត្រយ៉ាងទូលំទូលាយ រួមមានដូចជា ប្រើប្រាស់សេវាបង់វិក័យប័ត្រតាមរយៈក្រុមហ៊ុនសេវាទូរសព្ទចល័តដោយផ្ទាល់ជាមួយនឹងក្រុមហ៊ុនទូរសព្ទចល័តផ្សេងៗជាច្រើន។

នៅក្នុងកម្មវិធី Codashop ដែលមានលេងហ្គេមជាង 11 លាននាក់ចូលប្រើប្រាស់ជារៀងរាល់ថ្ងៃដើម្បីបញ្ចូលទឹកប្រាក់សម្រាប់ហ្គេមដែលខ្លួនចូលចិត្ត ហើយនៅក្នុងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់ Coda វិញ មានក្រុមហ៊ុនទូរសព្ទចល័ត និងដៃគូចែកចាយកម្មវិធីជាច្រើន ជួយជំរុញដំណោះស្រាយសម្រាប់ xShop របស់ Coda ដើម្បីផ្ដល់ជូនអ្នកប្រើប្រាស់នូវកម្មវិធីឌីជីថលដ៏ ប្រណីតៗជាច្រើន។

Coda ជួយដល់អតិថិជនរបស់ខ្លួនក្នុងការប្រមូលការទូទាត់នៅប្រទេសអាហ្សង់ទីន បារ៉ែន បង់ក្លាដែស ប្រេស៊ីល កម្ពុជា អេហ្ស៊ីប ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន គុយវ៉ែត ឡាវ ម៉ាឡេស៊ី ម៉ិកស៊ិក ម៉ារ៉ុក នីហ្សេរីយ៉ា ហ្វីលីពីន រុស្ស៊ី អារ៉ាបីសាអូឌីត សិង្ហបុរី អាហ្រិកខាងត្បូង ស្រីលង្កា តៃវ៉ាន់ ថៃ ទួរគី និងអារ៉ាប់រួម។ ដោយត្រូវបានបង្កើតឡើងនៅឆ្នាំ2011 Coda មានទីស្នាក់ការកណ្ដាលនៅប្រទេសសិង្ហបុរី ជាមួយនឹងការិយាល័យបន្ថែមផ្សេងទៀតនៅក្នុងទីក្រុងហ្សាការតា និងបាងកក។

ដើម្បីស្វែងយល់បន្ថែមពី Codapay សូមចូលទៅកាន់គេហទំព័រ www.codapay.com ដើម្បីស្វែងយល់បន្ថែមពី Codashop សូមចូលទៅកាន់គេហទំព័រhttps://www.codashop.com/kh/​ ឬតាមដានតាមរយៈហ្វេសប៊ុក https://www.facebook.com/Codashop.KH

អត្ថបទ៖ វិបុត្រ

អត្ថបទពេញនិយម