ខ្សែ​ការពារ​ Liverpool ម្នាក់​អួត​ថា គ្មាន​នរណា​ចង់​ជួប​ពួក​គេ​នៅ​វគ្គ​១៦​ក្រុម​ឡើយ

  • 2019-12-12 08:02:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ Andrew Robertson បាន​និយាយ​ថា គ្មាន​ក្រុម​ណា​ចង់​ជួប​​ Liverpool នៅ​ Champions League វគ្គ​១៦​ក្រុម​ឡើយ។

ហង្សក្រហម​បាន​យក​ឈ្នះ Red Bull Salzburg ២-០ កាល​ពី​យប់​មិញ ​ឡើង​គ្រង​តំណែង​លេខ​១​ក្នុង​ពូល E។ ក្រុម​លោក Jurgen Kloop ​បាន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​២​រដូវ​កាល​ជាប់​គ្នា ហើយ​បច្ចុប្បន្ន​មិន​ទាន់​ចាញ់​ឡើយ​នៅ Premier League។

ក្រោយ​ក្រុម​បាន​ឡើង​វគ្គ​បន្ត Robertson វ័យ​២៥​ឆ្នាំ​បាន​លើក​ឡើង​ថា៖ "ពួក​យើង​គោរព​ក្នុង​កម្មវិធី​នេះ។ ពួក​យើង​បាន​បង្ហាញ​​ភាព​អស្ចារ្យ​នេះ​២​ឆ្នាំ​ចុងក្រោយ។ គ្មាន​ក្រុម​ណា​ចង់​ប៉ះ​ពួក​យើង​ឡើយ។ វា​គឺ​ជា​បរិយាកាស​ដែល​ ពួក​យើង​បាន​បង្កើត ក្រុម​មួយ​បាន​ឡើង​ផ្ដាច់ព្រ័ត្រ​២ដង ចាញ់​ម្ដង​និង​ឈ្នះ​ម្ដង"។

សម្រាប់​ការ​ចាប់​ឆ្នោត​វគ្គ​១៦​ក្រុម​ចុងក្រោយ​នឹង​រៀបចំ​នៅ​ថ្ងៃ​ច័ន្ទ នាទីក្រុង Nyon ប្រទេស​ស្វីស៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម