Sandara Park សេដ្ឋីនីថ្មីវិស័យសិល្បៈកូរ៉េជាមួយទ្រព្យសម្បត្តិ៣២លានដុល្លារ និងជំនួញរាប់មិនអស់
- 2019-12-13 03:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Sandara Park សេដ្ឋីនីថ្មីវិស័យសិល្បៈកូរ៉េជាមួយទ្រព្យសម្បត្តិ៣២លានដុល្លារ និងជំនួញរាប់មិនអស់
ចន្លោះមិនឃើញ
នៅក្នុងតារាងសិល្បករ និងសិល្បការិនីដែលមានទ្រព្យសម្បត្តិច្រើនបំផុតវិស័យសិល្បៈកូរ៉េ បានលេចមុខ វត្តមានរបស់តារាថ្មីម្នាក់ នោះគឺតារាចម្រៀងស្រី Sandara Park។
មុននេះបន្តិច បណ្ដាញព័ត៌មានបានប្រកាសឈ្មោះតារាងតារាចម្រៀងកូរ៉េប្រុសស្រី៣០រូបដែលមានទ្រព្យសម្បត្តិច្រើនជាងគេ។ ខណៈចំណាត់ថ្នាក់ផ្សេងៗនៅតែរក្សាដដែលនោះ នៅចំណាត់ថ្នាក់លេខ៧ គេសង្កេតឃើញវត្តមានរបស់តារាថ្មីមួយរូប នោះគឺតារាចម្រៀងស្រី Sandara Park។ មួលហេតុដែលតារារូបនេះមានវត្តមាននៅទីនោះគឺមកពីទ្រព្យសម្បត្តិរបស់នាងបានកើនឡើងពី១៦លានដុល្លារ កាលពីឆ្នាំមុន ឡើងដល់៣២លានដុល្លារនៅឆ្នាំនេះ។ តួលេខនេះបានធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលមិនតិចឡើយ។
តាមនោះដែរ ទោះបីជាសកម្មភាពចម្រៀងត្រូវបានកកស្ទះហើយក៏ដោយ តែស្រីស្អាតវ័យ ៣៥ឆ្នាំនៅតែមានលុយហូរចូលមិនល្ហែដោយសារជំនួញជាច្រើនមុខរបស់ខ្លួន។ បណ្ដាញព័ត៌មានខាងលើបានរៀបរាប់ចំនួនជំនួញរបស់ Sandara មានដូចជា ម៉ាកសំលៀកបំពាក់ផ្ទាល់ខ្លួនមានឈ្មោះថា Dara Park Seduction។ ម៉ាកស្រា Vodka មួយ។ ជាពិសេសគឺម៉ាកទឹកអប់ដែលលក់ដាច់ខ្លាំងឈ្មោះ With Love from Dara។ បន្ថែមពីនេះគឺចំណូលពី Chanel Youtube ដែលមានអ្នកគាំទ្រជាង៦០ម៉ឺននាក់។ ទោះបីជាពេលនេះ នាងបានឈប់ហើយក៏មែន តែនាងក៏ធ្លាប់ជាអគ្គនាយកផ្នែកផ្សព្វផ្សាយរបស់ផលិតកម្ម YG ផងដែរ។
ជាមួយនឹងតួលេខខាងលើ អ្នកជំនាញបានឲ្យដឹងថា ទ្រព្យសម្បត្តិរបស់អតីតសមាជិកក្រុមចម្រៀង 2NE1 អាចលើសពីនេះទៀតផង៕
អានបន្ត៖ Dilraba លើកទីមួយបង្អួតសម្រស់ដើមទ្រូងសិចស៊ីសន្លប់ វ៉ាមុខតារាផ្សេងទៀត