Samsung អះអាងថាលក់ទូរសព្ទតម្លៃ ២ ពាន់ដុល្លារ បាន ១លានគ្រឿង

  • 2019-12-13 03:20:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​កម្មវិធី Disrupt របស់​ Tech Crunch នៅ​ទីក្រុង​ប៊ែរឡាំង​ លោក​ Young Sohn ដែល​ជា​ប្រធាន​ Samsung Electronic បាន​ធ្វើ​ការ​អះអាង​ថា​ក្រុមហ៊ុន​អាច​លក់​ស្មាតហ្វូន Galaxy Fold បាន​ចំនួន ១ លាន​គ្រឿង​ហើយ។

១ លាន​គ្រឿង​នេះ​មិន​ច្រើន​នោះ​ទេ បើ​ប្រៀប​ធៀប​នឹង​ចំនួន​លក់​ប្រចាំ​ត្រីមាស​របស់​ Samsung និង Apple ប៉ុន្តែ Galaxy Fold ជា​ស្មាតហ្វូន​តម្លៃ​ថ្លៃ​បំផុត​មួយ ដែល​តម្លៃ​ជា​មធ្យម​របស់​វា​មាន​ដល់ ២ ពាន់​ដុល្លារ​ឯណោះ។

Galaxy Fold បាន​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​ក្នុង​កម្មវិធី MWC 2019 នា​ខែ​មករា ដែល​ដើម​ឡើយ​​ក្រុមហ៊ុន​គ្រោង​បញ្ចេញ​លក់​នៅ​ខែ​មេសា។ ប៉ុន្តែ​ដោយ​សារ​បញ្ហា​ ក្រុមហ៊ុន​ត្រូវ​ពន្យារពេល​ចេញ​លក់​ ដែល​ចុង​ក្រោយ​គឺ​ចេញ​លក់​នៅ​ចុង​ខែ​កញ្ញា។ ការ​ចុះ​ផ្សាយ​កន្លង​មក​បាន​ឲ្យ​ដឹង​ថា Samsung គ្រោង​នឹង​លក់​​ឧបករណ៍​អេឡិចត្រូនិក​អាច​បត់​បាន​ឲ្យ​បាន​ ៦ លាន​គ្រឿង នៅ​ក្នុង​ឆ្នាំ ២០២០៕​

ចុចអាន ៖ Samsung បញ្ចេញស្មាតហ្វូនថ្មី មកជំនួសតំណែងស្មាតហ្វូនលក់ដាច់ខ្លាំងរបស់ខ្លួន

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម