Honda ADV 150 មកពីឥណ្ឌូនេស៊ី និងថៃ ខុសគ្នាបែបណាខ្លះ?
- 2019-12-13 04:06:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Honda ADV 150 មកពីឥណ្ឌូនេស៊ី និងថៃ ខុសគ្នាបែបណាខ្លះ?
ចន្លោះមិនឃើញ
Honda ADV 150 គឺជាម៉ូតូអូតូបែប On និង Off-road ដែលអាចនាំអ្នកទៅគ្រប់ទិសទី និងលើស្ថានភាពផ្លូវពិបាកបាន ហើយមានកម្លាំងម៉ាស៊ីនដល់ទៅ ១៥០សេសេ។
ម៉ូតូ Honda ADV 150 ស៊េរីឆ្នាំ ២០២០ នេះ មានលក្ខណៈស្រដៀងច្រើនទៅនឹង X-ADV 750។ អំពូលភ្លើងមុខក្រោយប្រើប្រាស់បច្ចេកវិទ្យា LED, មានកុងទ័របែបឌីជីថលបង្ហាញព័ត៌មានសំខាន់ៗ, មានធុងប្រេងចំណុះ ៨ លីត្រ, មានបច្ចេកវិទ្យា Idling Stop និងប្រើប្រាស់ Smart Key ជាដើម។
ទោះជាយ៉ាងណា នៅលើទីផ្សារកម្ពុជាបច្ចុប្បន្ន គេសង្កេតឃើញមាន ម៉ូតូ Honda ADV 150 ដែលនាំចូលពីប្រទេសឥណ្ឌូនេស៊ី និងថៃ ដែលធ្វើឲ្យគ្រប់គ្នាងឿងឆ្ងល់ថា តើពួកវាមានលក្ខណៈខុសគ្នាបែបណាខ្លះ។
បើយោងតាមហាងលក់ម៉ូតូ Seyha Motor បានបង្ហាញឲ្យឃើញពីភាពខុសគ្នារវាង Honda ADV 150 មកពីប្រទេសឥណ្ឌូនេស៊ី និងថៃដូចជា៖
Honda ADV 150 មកពីឥណ្ឌូនេស៊ី
Honda ADV 150 មកពីថៃ
ម៉ូតូ Honda ADV 150 ស៊េរីឆ្នាំ២០២០ នេះ មានតម្លៃប្រមាណជាខ្ទង់ ៤ ២០០ ដុល្លារ៕
សូមទស្សនាវីដេអូខាងក្រោម៖