ម៉ាស៊ីនហ្គេម Xbox Series X ទើបចេញថ្មី ខ្លាំងជាង Xbox One ៤ដង

  • 2019-12-13 08:19:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Microsoft ទើបតែបានបញ្ចេញម៉ាស៊ីនហ្គេម Xbox ជំនាន់ថ្មី ហៅថា Xbox Series X។

Xbox Series X ដែលនឹងចេញលក់នៅក្នុងឆ្នាំ២០២០ ខាងមុខ មានរូបរាងដូចម៉ាស៊ីនកុំព្យូទ័រអីចឹង ហើយខ្ពស់ជាង Xbox One X ឆ្ងាយខ្លាំង។

Microsoft បានឲ្យដឹងថា វានឹងមានកម្លាំងខ្លាំងជាង Xbox One X រហូតដល់ទៅ៤ដង ហើយមាន Memory ធំជាង, Resolution ខ្ពស់ជាង និង Graphics ប្រសើរជាងផងដែរ។

គួររំលឹកឲ្យដឹងថា ម៉ាស៊ីនហ្គេម Xbox One បានចេញលក់ដំបូងនៅក្នុងឆ្នាំ២០១៣ ហើយ Microsoft បានបន្តចេញលក់ជាបន្តបន្ទាប់ ដូចជា Xbox One S និង Xbox One X។

Xbox Series X នឹងភ្ជាប់មកជាមួយដៃបញ្ជាប្រើ Bluetooth អាចសាកថ្មបាន ដែល Microsoft អះអាងថាប្រើបានដល់ ៤០ម៉ោង ជាមួយនឹងតម្លៃ ១៧៩,៩៩ដុល្លារ។

ទោះជាយ៉ាងណា Microsoft មិនទាន់ប្រកាសពីតម្លៃម៉ាស៊ីនហ្គេមនេះនៅឡើយទេ៕

ប្រភព៖ CNN   ប្រែ​សម្រួល៖ សេង ឡុង