“ផ្លូវទៅស្រុក” រដូវកាលទី៣ នឹងចាប់ផ្ដើមឆាប់ៗនេះ

  • 2019-12-13 08:37:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គម្រោង “ផ្លូវទៅស្រុក” រដូវកាលទី៣ នឹងវិលមកវិញក្នុងពេលឆាប់ៗនេះ ដែលធ្វើឲ្យថ្មី ប្លែក គួរជាទីចាប់អារម្មណ៍មិត្តអ្នកអានរបស់ Sabay។

គម្រោង “ផ្លូវទៅស្រុក” បានបញ្ចប់បេសកកម្មរបស់ខ្លួន ពីររដូវកាលរួចមកហើយ ដោយ៖

  • ១. រដូវកាលទី១៖ បានចាប់ផ្ដើមនៅឆ្នាំ ២០១៧ ដោយបានផ្ដោតសំខាន់លើវិស័យទេសចរណ៍ វប្បធម៌ ប្រពៃណី រឿងរ៉ាវប្លែកៗ ម្ហូបអាហារ និង ជំនឿ នៅតាមតំបន់នៅទូទាំងប្រទេស។
  • ២. រដូវកាលទី២៖ បានចាប់ផ្ដើមនៅចុង២០១៨-២០១៩ ដោយបានជួបម្ចាស់អាជីវកម្មតូច-ធំ ទៅទាំងប្រទេស ឲ្យចែកចាយនូវបទពិសោធន៍នូវដំណើរការអាជីវកម្មរបស់ខ្លួន តាមរយៈការផលិតជា វីដេអូ សម្រង់សម្ដី និងបណ្ដុំរូបភាព ផ្សេងជាដើម។

តើគម្រោង “ផ្លូវទៅស្រុក” រដូវកាលទី៣នេះ នឹងមានអ្វីប្លែក? ផ្លូវទៅស្រុករដូវកាលទី៣ ដែលត្រៀមចេញនាពេលឆាប់ៗនេះ នឹងផ្ដោតលើតំបន់ទេសចរណ៍សំខាន់ៗនៅទូទាំងប្រទេស ហើយអ្វីដែលប្លែក គឺក្រុមការងារនឹងផលិតវីដេអូ ដែលមានគុណភាព បង្ហាញអំពីទេសភាព ដ៏ស្រស់ស្អាតនៅតាមទីភូមិ-ស្រុក របស់លោកអ្នក ដើម្បីចែករំលែកទៅកាន់ពិភពលោកឲ្យបានដឹង។

ក្រុមការងារ "ផ្លូវទៅស្រុក" រដូវកាលទី៣ បានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីចុះទៅរុករកព័ត៌មានថ្មីៗ ប្លែកៗ ជាពិសេសតំបន់ទេសចរណ៍ទាំងល្បីស្រាប់ និងតំបន់ទេសចរណ៍ ដែលប្រិយមិត្តមិនសូវបានដឹង ដែលលាតត្រដាងនូវប្រវត្តិ និងរឿងរ៉ាវផ្សេងៗជុំវិញតំបន់ទេសចរណ៍ ឲ្យសាធារណៈជន បានជ្រាប និងដឹង។

កុំភ្លេចតាមដាន និងគាំទ្រ ព្រមទាំងជួយ Like Share និងប្រាប់ទីតាំងតំបន់ទេសចរណ៍សំខាន់ៗរបស់លោកអ្នកកំពុងរស់នៅមកកាន់ក្រុមការងាររបស់យើង តាមរយៈផេក៖

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទពេញនិយម