Jose ប្រដូច Messi ទៅនឹងរឿង​អាស​អាភាស​

  • 2019-12-15 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Jose Morinho ​ជា​គ្រូបង្វឹកក្រុមមាន់ខ្នាយមាស Spurs បាននិយាយថា៖ "Messi ហាក់ជាដូច​រឿង​អាស​អាភាស​អីចឹង គេ​គ្រប់គ្នាចូល​ចិត្ត​មើល​ ប៉ុន្តែ​នៅ​ទី​សាធារណៈ​​ពួកគេ​ធ្វើ​ជាមិនដឹងមិនដែលស្គាល់”។ ពាក្យខ្លីៗប៉ុន្មានម៉ាត់នេះធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ខ្លាំង ក៏ប៉ុន្តែប្រភពមិនបានបញ្ជាក់ពេលវេលានៅឯណា និងអំឡុងពេលណានោះទេ គ្រាន់តែលេចចេញមកពេលដែល Messi ឈ្នះពាន Ballon'dor លើកទី ៦ កាលពីខែធ្នូកន្លងទៅ។

Jose Morinho /រូបថត៖ GettyImage

បុរសព័រទុយហ្គាល់ពូកែនិយាយរូបនេះ លើកឡើងក្នុងន័យប្រៀបធៀបបែបនេះ ហាក់ដូចជាបង្អាប់ផង លើកសរសើរផង។ យ៉ាងណាមិញជាក់ស្ដែងគឺបែបនោះពិតមែន បើនិយាយពីទេពកោសល្យរបស់ម្ចាស់អាវលេខ ១០ របស់ Barcelona ពេលលេងនៅលើវាលស្មៅគឺទាក់ទាញ ជក់ចិត្ត ចង់អង្គុយទស្សនារហូតដល់ចប់ ៩០ នាទីពេញ។

Messi ទោះជាលេងក្នុងតំណែងខ្សែបម្រើ ឬ ខ្សែប្រយុទ្ធក៏ដោយ ក៏រូបគេរត់ពេញតារាងដើម្បីបោះបាល់ ដណ្ដើមបាល់ឲ្យមិត្តរួមក្រុម ឬបញ្ចប់ទីខ្លួនឯងតែម្តង ដែលបច្ចេកទេសទាំងនោះសូម្បីគ្រូបង្វឹក្រុមគូប្រជែង ក៏ស្ញើចសរសើរថា មិនងាយយកខ្សែការពារមកបិទ Messi ជាប់នោះទេ បើទោះជាមកដល់ឆ្នាំនេះរូបគេវ័យ ៣២ ឆ្នាំក៏ដោយ៕

Messi កាលឆ្នាំ ២០១២ /រូបថត៖ sport-english

អត្ថបទទាក់ទង៖

ប្រភព៖ Twitter   ប្រែ​សម្រួល៖ រក្សា