ក្លឹបមកពី ២ប្រទេស ដែលឈ្នះពាន Club World Cup ច្រើនជាងគេ
- 2019-12-16 00:39:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្លឹបមកពី ២ប្រទេស ដែលឈ្នះពាន Club World Cup ច្រើនជាងគេ
ចន្លោះមិនឃើញ
តាំងពីពាន FIFA Club World Cup បង្កើតឡើងមក មានតែ ក្លឹបមកពី ៥ប្រទេសទេ ដែលធ្លាប់មានវាសនាឈ្នះពាននេះ។ ៥ប្រទេសនោះគឺ ប្រទេសប្រេស៊ីល អ៊ីតាលី អង់គ្លេស អាល្លឺម៉ង់ និងអេស្ប៉ាញ។ ចំណោម ៥ប្រទេសនោះ មានតែ ២ប្រទេសទេ ដែលឈ្នះលើសពី ២ដង។ ប្រទេសទាំង ២នោះគឺ៖
អេស្ប៉ាញ៖ ក្លឹបចំនួន ២ (Real Madrid និង Barcelona) មកពីប្រទេសនេះ ដែលបានឈ្នះពាន Club World Cup សរុបចំនួន ៧ដង។ ក្លឹបមកពីអេស្ប៉ាញឈ្នះពានក្លឹបបាល់ទាត់ពិភពលោក នៅក្នុង ៥ឆ្នាំចុងក្រោយនេះ។
ប្រេស៊ីល៖ មានក្លឹបចំនួន ៣ មកពីប្រេស៊ីល ដែលធ្លាប់ឈ្នះពាន Club World Cup ដោយឈ្នះពាននេះសរុបចំនួន ៤ដង។ ក្លឹបប្រេស៊ីលធ្លាប់យកឈ្នះក្លឹបធំៗអឺរ៉ុបនៅវគ្គផ្ដាច់ព្រ័ត្រពាននេះ ហើយក្លឹបប្រេស៊ីលចុងក្រោយដែលឈ្នះពាននេះគឺ Corinthains ដែលឈ្នះ Chelsea កាលពីឆ្នាំ២០១២៕